ជាធម្មតា Google មិនបានធ្វើការ Encrypt សាររបស់អ្នកនោះទេ ប៉ុន្តែវាបានធ្វើការ Scan ទៅលើខ្លឹមសារ នៃសាររបស់អ្នកទៅវិញ។ ដូច្នេះប្រសិនបើអ្នក ចង់រក្សានូវការសំងាត់ផ្សេងៗនោះ
អ្នកអាចធ្វើការ Encrypt email របស់អ្នកដោយប្រើប្រាស់នូវ Google Extension មួយដែលមានឈ្មោះថា Secure Gmail
ចំណាំៈ
Secure Gmail គឺប្រើប្រាស់បានតែជាមួយនឹង Google Chrome តែប៉ុណ្ណោះ។
ជំហានទី ១៖
ធ្វើការតំឡើង Secure Gmail extension ចុចត្រង់នេះ
ជំហានទី ២៖
ធ្វើការ Login ចូលទៅកាន Gmail របស់់អ្នកនោះអ្នកនឹងឃើញ Lock Icon នៅជិតនឹងប៊ូតុង Compose
ជំហានទី ៣៖
បន្ទាប់មកអ្នកអាចសរសេរនឹងផ្ញើរសារដូចធម្មតា ប៉ុន្តែអ្នកនឹងឃើញពាក្យថា Save failed នៅខាងក្រោមនៃផ្ទាំងផ្ញើរសារនៅពេលដែល Gmail ព្យាយាមធ្វើការរក្សាទុកសាររបស់អ្នកចូលទៅក្នុង Draft
ជំហានទី ៤៖
នៅពេលដែលអ្នកសរសេររួចរាល់ហើយចុចទៅលើប៊ូតុង Send Encrypted បន្ទាប់មកវានឹងបង្ហាញផ្ទាំងដើម្បីឲ្យអ្នកដាក់លេខសំងាត់
ជំហានទី ៤៖
សំរាប់អ្នកទទួលសារ ដើម្បីអាចសារបាន ត្រូវតែបំពេញនូវលេខសំងាត់ដែលអ្នកបានដាក់ទើបអាច Decrypt Email នោះបាន។ ម៉្យាងវិញទៀតបើអ្នកទទួលសារមិនបានតំឡើងSecure Gmail នោះទេវានឹងទាមទារឲ្យតំឡើង។
0 comments:
Post a Comment