ចាប់តាំងពីខ្ញុំបានឈានចូលរៀនសូត្រនៅសាលាបច្ចេកទេស
ដុនបូស្គូ កែប រហូតមកដល់ពេលនេះ ខ្ញុំមានអារម្មណ៍ថាវាប្លែកខ្លាំងណាស់សំរាប់ខ្ញុំ វាជាសាលាមួយដែលមានការគ្រប់គ្រងខុសពីសាលាដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជា ខ្ញុំគឹតថាវាជាសាលាល្អមួយដែលផ្តោតទៅលើការអប់រំ
ផ្នែកសិល្ប៍ធម៍ និងវិន័យ ម្យ៉ាងវិញទៀតជាសាលាដែលផ្តោតការយកចិត្តទុក្ខដាក់លើការអប់រំ អោយមានគុណភាពលើការសិក្សាជំនាញច្បាស់លាស់ បើតាមបទពិសោធន៍ដែលខ្ញុំបានរៀននៅសាលានេះបានធ្វើអោយខ្ញុំទទួលបានបទពិសោធន៍ថ្មីមួយទៀតបន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាលាវិទ្យាល័យ គឺសាលាបានធ្វើអោយផ្លាស់ដូរនូវគោលគំនិតជាច្រើនដូចជា÷
- គឺវាធ្វើអោយខ្ញុំផ្លាស់ប្តូរនូវទំលាប់ចាស់
- អាចសម្រប់ខ្លួនរស់នៅក្នុងវិន័យល្អ សិល្ប៍ធម៍ល្អ
- ស្គាលមិត្តភក្តិច្រើន (មិត្តភក្តិក្រៅខេត្ត)
- ទទួលបាននូវចំនេះដឹងថ្មី ផ្នែកអប់រំ និងជំនាញថ្មីៗផ្នែកអាយ ធី
- អាចទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងលោកគ្រូអ្នកគ្រូ ព្រមទាំងគណះគ្រប់គ្រងសាលាផងដែរ
- និងម្យ៉ាងវិញទៀតគឺវាអាចធ្វើអោយខ្ញុំចេះគ្រប់គ្រងពេលវេលានៃការរៀនសូត្រ និងពេលវេលាធ្វើសកម្មភាពផ្សេងៗ។
ទាំងនេះជាបទដែលខ្ញុំទទួលបានពីសាលានេះ
ខ្ញុំពិតជាសប្បាយនិងបរិយាកាសនៃការរៀនសូត្រនេះណាស់ពីព្រោះវាបានផ្តល់អោយខ្ញុំទទួលបាននូវបទពិសោធន៍ជាច្រើន
និងកែប្រែអ្វីៗគ្របបែបយ៉ាង ទាំងអាកប្បកិរិយា ការនិយាយស្តី ការរស់នៅក្នុងសង្គម
និងការទំនាក់ទំនងនៅក្នុងសង្គម។