Monday, February 10, 2014

បង្កើត​អត្ថ​បទ​ថ្មី ( Create New Article )


ដើម្បី​បង្កើត​អត្ថបទ យើង​យក Mouse ដាក់​ពី​លើ Menu Content → Article Manger បន្តាប់​មក​ចុច​លើ Add New Article ឬ​ក៏​ចុច​លើ Article Manager រួច​ចុច​ប៊ូតុង Newដើម្បី​បង្កើត​អត្ថបទ យើង​យក Mouse ដាក់​ពី​លើ Menu Content → Article Manger បន្តាប់​មក​ចុច​លើ Add New Article ឬ​ក៏​ចុច​លើ Article Manager រួច​ចុច​ប៊ូតុង New

៨. បង្កើត​អត្ថ​បទ​ថ្មី ( Create New Article )
បន្ទាប់​មក​វា​នឹង​បង្ហាញ​ទំព័រ ដូច​រូប​ខាង​ក្រោម៖
៨. បង្កើត​អត្ថ​បទ​ថ្មី ( Create New Article )
(១). ដាក់​ចំណង​របស់​អត្ថបទ
(២). កំនត់ Alias ដូច​គ្នា​ទៅ​នឹង ចំណាត់​ក្រុម​ដែរ
(៣). កំណត់​ចំណាត់​ក្រុម​ទៅ​ឲ្យ​អត្ថបទ
(៤). យើង​អាច​ចុច​លើ​ប៊ូតុង HTML ដើម្បី​ធ្វើ​ការ​រៀប​ចំ​អត្ថបទ​តាម​រយៈ​កូដ
(៥). ជា​កន្លែង​សម្រាប់​ឲ្យ​យើង​សរសេរ​អត្ថបទ ដែល​មាន​ឧបករណ៍​ជា​ច្រើន​សម្រាប់​ឲ្យ​យើង​ប្រើ
(៦). សម្រាប់​ឲ្យ​អត្ថបទ បង្ហាញ​នៅ​ក្នុង menuណា​ដែល​បាន​កំណត់​ជា​ប្រ​ភេទ feature។
បន្ទាប់​ពី​យើង​រៀប​ចំរួច​រាល់​ហើយ យើង​ចុច​លើ​ប៊ូតុង Save, Save&Close និង Save&New ដូច​គ្នា ទៅ​នឹង​ការ​បង្កើត​ចំណាត់​ក្រុម​ដែរ​។

ស្វែង​យល់​អំពី​ផ្នែក​ខាង​ក្រោយ (back-end) របស់ Joomla


នៅ​ផ្នែក​ខាង​ក្រោយ​នៃ Joomla ( back-end) ឬ ផ្នែក​សម្រាប់​អ្នក​គ្រប់​គ្រង ( administrator ) ចែក​ចេញ​ជា ៤ ផ្នែក ដូច​រូប​ខាង​ក្រោមនៅ​ផ្នែក​ខាង​ក្រោយ​នៃ Joomla ( back-end) ឬ ផ្នែក​សម្រាប់​អ្នក​គ្រប់​គ្រង ( administrator ) ចែក​ចេញ​ជា ៤ ផ្នែក ដូច​រូប​ខាង​ក្រោម

៤. ស្វែង​យល់​អំពី​ផ្នែក​ខាង​ក្រោយ (back-end) របស់ Joomla
(១). Drop down menu : ជា​ផ្នែក​ដែល​ផ្ទុក menu ទាំង​អស់​សម្រាប់​ឲ្យ​យើង​ប្រើ​ដើម្បី​គ្រប់​គ្រង​ទៅ​លើ គេហ​ទំព័រ​ទាំង​មូល​។
(២). Quick Link : ផ្នែក​នេះ​ផ្តល់​ភាព​ងាយ​ស្រល់​ឲ្យ​យើង​អាច ចាក​ចេញ​ពី​ផ្នែក back-end, ចូល​ទៅ​មើល​ផ្នែក font និង អាច​ដឹង​ពី​ចំនួន​អ្នក​កំពុង​ចូល​ទស្សនា​។
(៣). Latest Update : ផ្នែក​នេះ មាន​នាទី​ផ្តល់​ព័ត៌​មាន​ថ្មី​ៗ ដែល​បាន​កើត​ឡើង​លើ​គេហ​ទំព័រ ដូច​ជា បង្ហាញ​អំពី​អត្ថបទ​ដែល​ទើប​តែ​ប្រកាស​ជា​ដើម​។
(៤). Shortcut : ប៊ូតុង​ទាំង​នេះ​មាន​មុខ​ងារ​ដូច​គ្នា​ទៅ​នឹង drop down menu ដែរ គ្រាន់​នៅ​ផ្នែក​នេះ បង្ហាញ​តែ មុខ​ងារ​ណា​ដែល​ប្រើ​ញឹក​ញ៉ាប់​ជាង​គេ។

របៀប​តំលើង Joomla 2.5


Joomla គឺ​ជា​កញ្ចប់​កម្ម​វិធី​វ៉ិប ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ភាសា PHP ដូចនេះ​វា​ត្រូវ​ការ Server ដើម្បី​ដំណើរ​ការ។Joomla គឺ​ជា​កញ្ចប់​កម្ម​វិធី​វ៉ិប ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ភាសា PHP ដូចនេះ​វា​ត្រូវ​ការ Server ដើម្បី​ដំណើរ​ការ។
ដើម្បី​បង្ហោះ​គេហ​ទំព័រ​ដែល​បង្កើត​ឡើង ដោយ​ប្រើ Joomla យើង​ត្រូវ​ការ Web Host ប៉ុន្តែ​សម្រាប់​រៀន Joomla យើង​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​យើង​ក្លាយ​ជា Web Server និង តំឡើង Joomla នៅ​ក្នុង​វា​។

ដូចនេះ ដើម្បី​តំលើង Joomla នៅ​លើ​កុំព្យូទ័រ​យើង​បាន យើង​ត្រូវ​ការ Web Server with PHP និង MySQL ជា​មុន​សិន​។
២. របៀប​តំលើង Joomla 2.5
តំឡើង Web Server ដោយ​ប្រើ wamp

Wamp គឺ​ជា​កម្ម​វិធី​ដែល​ប្រើ​សម្រាប់​បង្កើត web server នៅ​លើ​ម៉ាស៊ីន​កុំព្យ័រ​។ នៅ​ពេល​ដែល​យើង តំលើង​វា​រួច យើង​នឹង​ទទួល​បាន Apache Web Server, PHP និង MySQL ដែល​វា​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​ឲ្យ​យើង​ទទួល​បាន Web Server មួយ​។ ចុច​ទី​នេះ​ ដើម្បី​ទាញ​យក wamp និង តំលើង បន្ទាប់​មក​ដំណើរ​ការ​វា។​
២. របៀប​តំលើង Joomla 2.5
តំលើង Joomla 2.5
នៅ​ពេល​នេះ​យើង​មាន Web Server with PHP និង MySQL រួច​ហើយ ដូច​នេះ​យើង​អាច​តំលើង Joomla បាន​ហើយ​។ មុន​ដំបូង​យើង​ត្រូវ ចូល​ទៅ ​ទាញ​យក Joomla 2.5 ជា​មុន​សិន​។ បន្ទាប់​យើង​បង្កើត Folder នៅ​ក្នុង www មួយ​ឈ្មោះ​ថា LearnJoomlaបន្ទាប់​មក​ទើប​ពន្លា​កញ្ចប់ Joomla ដែល​យើង​ទើប​តែ​បាន​ទាញ​យក។
២. របៀប​តំលើង Joomla 2.5
ឥឡូវ​នេះ​យើង​អាច Access ទៅ​កាន់ folder តាម​រយៈ browser ដោយ​វាយ​អាស័យ​ដ្ឋាន localhost/LearnJoomla

យើង​អាច​ចូល​តាម​វិធី​មួយ​ទៀត​ដោយ​ចុច​លើ icon wamp server → localhost បន្ទាប់​មក​ចុច​លើ LearnJoomla។

២. របៀប​តំលើង Joomla 2.5
ដូច​នេះ យើង​បើក browser បន្ទាប់​មក​វាយ localhost/LearnJoomla នៅ​ពេល​នោះ​វា​នឹង​បង្ហាញ​ពី ផ្ទាំង​សម្រាប់​តំលើង Joomla ដែល​មាន ៧ ជំហ៊ាន​ដូច​ខាង​ក្រោម​៖

១. ជ្រើស​រើស​ភាសា បន្ទាប់​មក​ចុច ប៊ូតុង Next
២. វា​បង្ហាញ​ពី​ព័ត៌​មាន​ដូច​ជា ជំនាន់​របស់ PHP , MySQL និង ផ្សេង​ៗ​ទៀត បន្ទាប់​មក​យើង​ចុច​លើ ប៊ូតុង Next
៣. វា​បង្ហាញ​ពី​ព័ត៌មាន​ផ្សេង​ៗ​ពី​កម្មសិទ្ធិ​បញ្ញា ហើយ​ដើម្បី​ទៅ​ជំហ៊ាន​បន្ទាប់​យើង​ចុច​ប៊ូតុង Next
៤. ជំហ៊ាន​នេះ​គឺ​ទាក់​ទង​ទៅ​នឹង Database ដែល​វា​តំរូវ​ឲ្យ​យើង​បំពេញ​ដូច​ខាង​ក្រោម
២. របៀប​តំលើង Joomla 2.5
(១) Host Name នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​គឺ localhost
(២) ជា​ទូទៅ Username របស់ Server នៅ​ក្នុង localhost គឺ root
(៣) បំពេញ​លេខ​កូដ​សម្ងាត់​របស់ localhost ហើយ​បើ​សិន​ជា​យើង​មិន​បាន​កំណត់​ទេ​នោះ​វា​គឺ ទទេ
(៤) ក្នុង​ការ​តម្លើង Joomla យើង​មិន​ចាំ​បាច់​បង្កើត database ជា​មុន​នោះ​ទេ គឺ​យើង​គ្រាន់​តែ​បំពេញ ឈ្មោះ database ដែល​យើង​ចង់​បាន ពេល​នោះ​វា​នឹង​បង្កើត database ឲ្យ​យើង​ដោយ​ស្វ័យ​ប្រវត្ត​។
(៥) គឺ​ជា​ពាក្យ​ខាង​មុខ​របស់ table នៅ​ក្នុង database របស់​យើង បន្ទាប់​ពី​យើង​បំពេញ​រួច​រាល់​ហើយ យើង​ចុច​លើ​ប៊ូតុង Next

៥. ជំហ៊ាន​នេះ​គឺ វា​អាច​ឲ្យ​យើង​ធ្វើ​ការ configuration ជា​មួយ​នឹង FTP។ ចំនុច​នេះ​ដែរ វា​មិន​មាន​ការ ចាំ​បាច់​នោះ​ទេ ដូចនេះ​យើង​ចុច​លើ​ប៊ូ​តុង Next ដើម្បី​ទៅ​ជំហ៊ាន​បន្ទាប់​។
៦. យើង​បំពេញ​ព័ត៌​មាន​ផ្សេង​ៗ​ដូច​រូប​ខាង​ក្រោម៖
២. របៀប​តំលើង Joomla 2.5
Username និង password ដែល​យើង​បាន​បំពេញ​នេះ យើង​ប្រើ​វា​សម្រាប់​ធ្វើ​ការ login ចូល​ទៅ​កាន់ ទំព័រ admin ដើម្បី​ធ្វើ​ការ​រៀប​ចំគេហ​ទំព័រ​របស់​យើង។

៧. ជា​ចុង​បញ្ចប់​នៃ​ការ​តំលើង យើង​ត្រូវ​ចុច​លើ​ប៊ូ​តុង Remove Installation Folder។
២. របៀប​តំលើង Joomla 2.5
សំគាល់:
សិន​បើ យើង​មិន​លុប Installation folder ចេញ​ទេ នោះ​គេហ​ទំព័រ​របស់​យើង​មិន​អាច​ដំណើរ​ការ​បាន​ទេ។

នៅ​ពេល​នេះ​ការ​តំលើង Joomla របស់​យើង​ទទួល​បាន​ជោគ​ជ័យ​ហើយ ហើយ​ដើម្បី​ចូល​ទៅ​កាន់ ទំព័រ​ដើម​របស់​គេហ​ទំព័រ​យើង​ដែល​ទើប​តែ​តំលើង យើង​បើក Browser រួច​វាយ localhost/LearnJoomla
២. របៀប​តំលើង Joomla 2.5
គេហ​ទំព័រ​ដែល​យើង​ទទួល​បាន​នេះ វា​មិន​ទាន់​មាន​ទិន្នន័យ​នោះ​ទេ ហើយ​រាង​រៅ (template ) របស់ វា​គឺ​ជា​រាង​រៅ ទូទៅ។ យើង​នឹង​រៀន​អំពី​របៀប​តំលើង​រាង​រៅ​ថ្មី និង ការ​រៀប​ចំ​ទិន្នន័យ​របស់​គេហ​ទំព័រ​របស់​យើង នៅ​មេរៀន​បន្ទាប់​។

តើ Joomla គឺ​ជា​អ្វី ?


Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិការ (CMS : Content Management System) ដ៏​មាន​ការ​ពេញ និយម​ពី​សំណាក់​អ្នក​កសាង​គេហ​ទំព័រ​។ វា​គឺ​ជា​កម្មវិធី​វ៉ិប​មួយ​ដែល​អាច​ឲ្យ​យើង​ប្រើ​ដោយ​ឥត គិត​ថ្លៃ។.

១. តើ Joomla គឺ​ជា​អ្វី ?
Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិការ (CMS : Content Management System) ដ៏​មាន​ការ​ពេញ និយម​ពី​សំណាក់​អ្នក​កសាង​គេហ​ទំព័រ​។ វា​គឺ​ជា​កម្មវិធី​វ៉ិប​មួយ​ដែល​អាច​ឲ្យ​យើង​ប្រើ​ដោយ​ឥត គិត​ថ្លៃ។
យើង​អាច​ប្រើ​វា​ដើម្បី​បង្កើត​គេហ​ទំព័រ​បាន​ដោយ​មិន​ចាំបាច់​ចេះ​កូដ និង មាន​ភាព​ងាយ ស្រួល​។ ប្រសិន​បើ​យើង​ជា Joomla developer នោះ​យើង​កាន់​តែ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​កសាង គេហ​ទំព័រ​ដែល​មាន​លក្ខណៈ​ពិសេស​ថែម​ទៀត ដូចជា​គេហ​ទំព័រ​លក់​ទំនិញ​តាម​អ៊ិន​ធ័រណិត និង ផ្សេង​ៗ​ទៀត​។

ចាប់​ផ្តើម​បង្កើត​គេហ​ទំព័រ​ដំបូង​ជាមួយ​នឹង Joomla


នៅ​ពេល​នេះ​យើង​បាន​តំលើង Joomla រួច​ហើយ ដូច​នេះ​យើង​អាច​ចាប់​ផ្តើម បង្កើត​គេហ​ទំព័រ​ដំបូង ជា​មួយ​នឹង Joomla ទាំង​អស់​គ្នា​។នៅ​ពេល​នេះ​យើង​បាន​តំលើង Joomla រួច​ហើយ ដូច​នេះ​យើង​អាច​ចាប់​ផ្តើម បង្កើត​គេហ​ទំព័រ​ដំបូង ជា​មួយ​នឹង Joomla ទាំង​អស់​គ្នា​។

ក្នុង​ការ​បង្កើត​គេហ​ទំព័រ ជា​មួយ​នឹង Joomla ជា​ទូ​ទៅ​យើង​មាន ៤ ជំហ៊ាន​គឺ៖

១. បង្កើត​ចំណាត់​ក្រុម ( Create Category )
២. បង្កើត​អត្ថបទ ( Create Article )
៣. បង្កើត Menus
៤. បង្កើត Modules
៦. ចាប់​ផ្តើម​បង្កើត​គេហ​ទំព័រ​ដំបូង​ជាមួយ​នឹង Joomla
សំគាល់
យើង​នឹង​បង្ហាញ​អំពី​ជំហ៊ាន​និមួយ​ៗ នៅ​មេរៀន​ជា​បន្ត​បន្ទាប់។

មូល​ដ្ឋាន​គ្រឹះនៃ Joomla


Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា (CMS) ដែល​មាន​ន័យ​ថា វា​គឺ​ជា​ប្រព័ន្ធ​មួយ សម្រាប់​គ្រប់​គ្រង ទៅ​លើ​មាតិ​ការ​ប្រភេទ​ផ្សេង​ៗ​គ្នា​។ Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា (CMS) ដែល​មាន​ន័យ​ថា វា​គឺ​ជា​ប្រព័ន្ធ​មួយ សម្រាប់​គ្រប់​គ្រង ទៅ​លើ​មាតិ​ការ​ប្រភេទ​ផ្សេង​ៗ​គ្នា​។


ខាង​ក្រោម​នេះ គឺ​ជា​ដំណើរ​ការ​របស់ Joomla
- គ្រប់​មាតិ​ការ (ទិន្នន័យ) ទាំង​អស់​គឺ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង database
- ផ្នែក​ខាង​ក្រោយ (back-end) របស់ Joomla អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​បន្ថែម និង កែ​ប្រែ​មា​តិ​ការ របស់​យើង​។
- នៅ​ពេល​ណា​ដែល​អ្នក​ទស្សនា​ចូល​មក​ទស្សនា​គេហ​ទំព័រ ផ្នែក​ខាង​មុខ (front-end) បង្ហាញ​មាតិកា (ទិន្នន័យ) ដល់​ពួក​គាត់ ដែល​យក​មក​ពី database។
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla
ដូច​នេះ នៅ​ពេល​ដែល​យើង​ឃើញ​គេហ​ទំព័រ វា​គឺ​ជា​ទំព័រ​ខាង​មុខ (front-end) ដែល​សម្រាប់​បង្ហាញ ​ទិន្នន័យ ឬ អត្ថបទ​សម្រាប់​ឲ្យ​អ្នក​ទស្សនា​មើល​។ រាល់​ទិន្នន័យ ឬ អត្ថបទ​ទាំង​អស់​ត្រូវ​រក្សា​ទុក​នៅ​ក្នុង database ហើយ​ផ្នែក​ខាង​ក្រោយ (back-end) គឺ​ប្រើ​សម្រាប់​ឲ្យ​អ្នក​គ្រប់​គ្រង​ទៅលើ​គេហ​ទំព័រ អាច​បន្ថែម​ទិន្នន័យ ឬ ធ្វើ​ការ​កែ​ប្រែ​ជា​ដើម​។ ផ្នែក​ខាង​ក្រោយ​នៃ​គេហ​ទំព័រ​ គឺ​សម្រាប់​ឲ្យ​តែ​អ្នក​គ្រប់​គ្រង​តែ​ប៉ុណ្ណោះ ដែល​គេ​ប្រើ​វា​សម្រាប់​គ្រប់ គ្រង​ទៅ​លើ​គេហ​ទំព័រ​ទាំង​មូល​។

របៀប​ចូល​ទៅ​កាន់​ផ្នែក​ខាង​ក្រោយ (back-end)
វាយ localhost/LearnJoomla/administrator បន្ទាប់​មក​បំពេញ username និង លេខ​សំងាត់​ដែល​យើង​បាន​កំណត់
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla
បន្ទាប់​មក​នឹង​ឃើញ​ទំព័រ​ផ្នែក​ខាង​ក្រោយ ដូច​រូប​ខាង​ក្រោម
៣. មូល​ដ្ឋាន​គ្រឹះនៃ Joomla

ស្វែង​យល់​ពី Menu និង ការ​បង្កើត menu item



ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​បង្កើត Menu?ជា​ធម្មតា Article ដែល​យើង​បាន​រៀប​ចំ និង ធ្វើ​ការ​ផ្សាយ​រួច វា​មិន​ទាន់​បង្ហាញ​ទៅ​ដល់​អ្នក​ទស្សនា នោះ​ទេ។ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​បង្កើត Menu?
ជា​ធម្មតា Article ដែល​យើង​បាន​រៀប​ចំ និង ធ្វើ​ការ​ផ្សាយ​រួច វា​មិន​ទាន់​បង្ហាញ​ទៅ​ដល់​អ្នក​ទស្សនា នោះ​ទេ។
ដូច​នេះ​យើង​ត្រូវ​ការ​បង្កើត menu ដើម្បី​រៀប​ចំ articles របស់​យើង​ដើម្បី​ឲ្យ​អ្នក​ទស្សនា អាច​អាន​អត្ថ​បទ​ដែល​យើង​បាន​ផ្សាយ និង ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​។ ដូច​ដែល​យើង​បាន​ដឹង​រួច​មក​ហើយ យើង​បង្កើត​ចំណាត់​ក្រុម​ដើម្បី​រៀប​ចំ អត្ថបទ​របស់​យើង​ទៅ​តាម ប្រភេទ ចំណែក​ឯក menu ក៏​ដូច​ជា​គ្នា វា​មាន​តួ​នាទី​បែង​ចែក link ( តំណភ្ជាប់ ) ទៅ​តាម​ប្រភេទ និមួយ​ៗ​របស់​អត្ថបទ​។ ដូច​នេះ menu ដែល​យើង​ត្រូវ​បង្កើត​គឺ មាន​ទំរង់​ដូច​គ្នា​ទៅ​នឹង ចំណាត់​ក្រុម ដែរ​។
 
ការ​បង្កើត menu item ( Create new menu item)
ជា​ធម្មតា​នៅ​ពេល​ដែល​យើង​តំឡើង Joomla យើង​នឹង​មាន menu មាន​ស្រាប់​មួយ​គឺ main menu ដូច​នេះ​នៅ​ពេល​នេះ​ពួក​យើង សូម​បង្ហាញ​អំពី​ការ​បង្កើត menu item មុន ហើយ​ចំនែក​ឯ​របៀប​បង្កើត menu ពួក​យើង​នឹង​បង្ហាញ​នៅ​មេរៀន​បន្ទាប់។ main menu ដែល​យើង​មាន​រួច​ហើយ មាន menu item មួយ​គឺ Home(ទំព័រដើម) ដូច​នេះ នៅ​ពេល​នេះ​យើង​បង្កើត menu item ទៅ​ឲ្យ main menu ចំនួន ៥ ទៀត​គឺ គេហ​ទំព័រ, រៀន​បង្កើត​ប្លុក, ភាសា​កម្ម​វិធី, ទំនាក់​ទំនង និង អំពី​ខ្ញុំ។

ដើម្បី​បង្កើត menu item ទៅ​ឲ្យ menu ណា​មួយ យើង​យក mouse ដាក់​លើ Menus → Menu Manager រួច​ចុច​លើ Add new menu item
៩. ស្វែង​យល់​ពី Menu និង ការ​បង្កើត menu item
ឬក៏ យើង​យក mouse ដាក់​លើ Menus → រួច​ចុច​លើ menu ណា​ដែល​យើង​ចង់ បង្កើត menu item បន្ទាប់​មក​ចុច ប៊ូតុង New។
បន្ទាប់​មក​យើង​អនុវត្ត​ដូច​រូប​ខាង​ក្រោម​៖
៩. ស្វែង​យល់​ពី Menu និង ការ​បង្កើត menu item
១. ចុច​លើ​ប៊ូតុង Select ដើម្បី​ជ្រើស​រើស របស់ menu item ហើយ​ក្នុង​នោះ​ដែរ យើង​ជ្រើស​រើស​យក Single Article ដែល​មាន​ន័យ​ថា នៅ​ពេល​ដែល​យើង​ចុច​លើ menu ដែល​យើង​បាន​បង្កើត​នេះ វា​នឹង link ទៅ​ភ្ជាប់ អត្ថបទ​ណា​មួយ (តែ​មួយ​គត់)។ ប្រភេទ​របស់​វា​មាន​ជា​ច្រើន​ទៀត ពួក​យើង​នឹង​ធ្វើ​ការ​បង្ហាញ​វា នៅ​មេរៀន​ក្រោយ។
២. ជ្រើស​រើស article ណា​ដែល​យើង​ចង់​ឲ្យ link ទៅ
៣. ដាក់​ចំណង​ជើង​ទៅ​ឲ្យ menu item

ជា​ចុង​ក្រោយ​យើង​ធ្វើ​ការ​រក្សា​ទុក​វា ជា​ការ​ស្រេច​។

បន្ទាប់​មក​ទៀត យើង​ធ្វើ​ការ​បង្កើត menu item ដែល​នៅ​សល់​ជា​បន្ទាប់​បន្ទាប់​។
៩. ស្វែង​យល់​ពី Menu និង ការ​បង្កើត menu item
យើង​អាច​ចូល​ទៅ​មើល​ទំព័រ​ខាង​មុខ រួច​ចុច​ទៅល menu item ដែល​យើង​ទើប​តែ​បង្កើត ពេល​នោះ វា​នឹង​បង្ហាញ​អត្ថ​បទ ដែល​យើង​បាន​កំណត់​។
៩. ស្វែង​យល់​ពី Menu និង ការ​បង្កើត menu item
ការ​បង្កើត menu item ដែល​ស្ថិត​នៅ​ក្រោម menu item មួយ​ទៀត
menu item មួយ​ក៏​អាច​មាន menu item ជា​បន្ត​បន្ទាប់​ទៀត​ដែរ ឧទាហរណ៍​ដូច​ជា menu item គេហ​ទំព័រ​ អាច​មាន menu item រៀន HTML, រៀន CSS ជា​ដើម​។ ក្នុង​ការ​បង្កើត​វា​មាន​លក្ខណៈដូច​គ្នា​ទៅ​នឹង​ការ​បង្កើត menu item ធម្មតា​ដែរ គ្រាន់​តែ​យើង​កំណត់ Parent Item ឲ្យ​វា​ថា តើ​វា​ជា ស្ថិត​នៅ​ក្រោម menu item មួយ​ណា​ជា​ការ​ស្រេច ដូច​រូប​ខាង​ក្រោម​៖
៩. ស្វែង​យល់​ពី Menu និង ការ​បង្កើត menu item
ខាង​ក្រោម​នេះ គឺ​ជា​លទ្ធ​ផល​បន្ទាប់​ពី​យើង​បាន​បង្កើត menu item ទៅ​ឲ្យ menu item គេហ​ទំព័រ​។
៩. ស្វែង​យល់​ពី Menu និង ការ​បង្កើត menu item

ស្វែង​យល់​អំពី​ប្រភេទ​នៃ menu item



នៅ​មេរៀន​មុន យើង​បាន​ដឹង​រួច​ហើយ​ថា menu item វា​មាន​ប្រភេទ​ជា​ច្រើន ដូច​នេះ​នៅ​ក្នុង​មេរៀន នេះ​ពួក​យើង​នឹង​បង្ហាញ​អំពី​ប្រភេទ menu item ដែល​យើង​ប្រើ​ញឹក​ញ៉ាប់​ជាង​គេ គឺ menu item ដែល​ស្ថិត​នៅ​ក្នុង article។នៅ​មេរៀន​មុន យើង​បាន​ដឹង​រួច​ហើយ​ថា menu item វា​មាន​ប្រភេទ​ជា​ច្រើន ដូច​នេះ​នៅ​ក្នុង​មេរៀន នេះ​ពួក​យើង​នឹង​បង្ហាញ​អំពី​ប្រភេទ menu item ដែល​យើង​ប្រើ​ញឹក​ញ៉ាប់​ជាង​គេ គឺ menu item ដែល​ស្ថិត​នៅ​ក្នុង article។
ប្រភេទ menu item ដែល​ស្ថិត​នៅ​ក្រុម article មាន​មួយ​ចំនួន​ដូច​រូប​ខាង​ក្រោម​៖
១០. ស្វែង​យល់​អំពី​ប្រភេទ​នៃ menu item
១. Archived Articles : នៅ​ពេល​ដែល menu item ដែល​កំណត់​ជា archived article នោះ​វា​នឹង បង្ហាញ​តែ​អត្ថ​បទ​ណា ដែល​បាន​កំនត់​ជា archived។

២. List All Categories : សម្រាប់​កំណត់​ឲ្យ menu item នោះ​បង្ហាញ​បញ្ជី​នៃ ចំណាត់​ក្រុម​ របស់​យើង ដែល​បាន​បង្កើត​។ ក្នុង​នោះ​យើង​អាច​ជ្រើស​រើស​ចំណាត់​ក្រុម​ទាំង​អស់ ឬ ផ្នែក​ណា​មួយ ទៅ​តាម ដែល​យើង​ចង់​បាន​។
១០. ស្វែង​យល់​អំពី​ប្រភេទ​នៃ menu item
សំគាល់ : វា​បង្ហាញ​តែ​ចំណាត់​ក្រុម​ណា ដែល​មាន​អត្ថបទ​តែ​ប៉ុណ្ណោះ​។

៣. Category Blog : menu item ប្រភេទ​នេះ សម្រាប់​កំណត់​ឲ្យ menu item បង្ហាញ​អត្ថបទ​ទាំង​អស់ របស់​ ចំណាត់​ក្រុម​ណា​មួយ​ដែល​យើង​បាន​កំណត់​។
១០. ស្វែង​យល់​អំពី​ប្រភេទ​នៃ menu item
លទ្ធផល
១០. ស្វែង​យល់​អំពី​ប្រភេទ​នៃ menu item
៤. Category List : សម្រាប់​ឲ្យ menu item នោះ​បង្ហាញ​បញ្ជី​នៃ អត្ថ​បទដែល​ស្ថិត​នៅ​ក្នុង​ចំណាត់ ក្រុម​ណា​មួយ​ដែល​យើង​បាន​កំណត់​។
១០. ស្វែង​យល់​អំពី​ប្រភេទ​នៃ menu item
៥. Featured Articles : នៅ​ពេល​ដែល menu item ដែល​កំណត់​ជា Featured articles នោះ​វា​នឹង បង្ហាញ​តែ​អត្ថបទ​ណា ដែល​បាន​កំនត់​ជា Featured ហើយ​ជា​ទូទៅ​យើង​កំណត់​ប្រភេទ​នេះ​ទៅ​ឲ្យ menu item ទំព័រ​ដើម​។


៧. បង្កើត​ចំណាត់​ក្រុម (Create Category)



ដើម្បី​ឲ្យ​ទិន្នន័យ​(អត្ថបទ) នៅ​ក្នុង​គេហ​ទំព័រ​របស់​យើង​មាន​ការ​រៀប​ចំ​បាន​ល្អ មុន​ដំបូង​យើង​ត្រូវ បង្កើត ចំណាត់​ក្រុម​ជា​មុន​សិន​។ដើម្បី​ឲ្យ​ទិន្នន័យ​(អត្ថបទ) នៅ​ក្នុង​គេហ​ទំព័រ​របស់​យើង​មាន​ការ​រៀប​ចំ​បាន​ល្អ មុន​ដំបូង​យើង​ត្រូវ បង្កើត ចំណាត់​ក្រុម​ជា​មុន​សិន​។
ចំណាត់​ក្រុម មាន​មុខ​ងារ​រៀប​ចំ​អត្ថបទ​របស់​យើង​ទៅ​តាម ក្រុម​និមូយ​ៗ ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​អត្ថបទ​ទាំង​អស់​។

មុន​នឹង​យើង​បង្កើត ចំណាត់​ក្រុម យើង​ត្រូវ​គិត​ថា តើ​គេហ​ទំព័រ​របស់​យើង​មាន ចំណាត់​ក្រុម (Category) និង កូន​ចំណាត់​ក្រុម​តូច​ៗ​(Sub Categories) អ្វី​ខ្លះ ជា​មុន​សិន​។ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ចំណាត់​ក្រុម និង ចំណាត់​ក្រុម​តូច ដែល​ខ្ញុំ​នឹង​បង្កើត ៖

១. គេហទំព័រ
 ១.១. រៀន HTML ១.២. រៀន CSS
 ១.៣. Java Script
 ១.៤. PHP & MySQL

២. រៀនបង្កើតប្លុក
 ២.១. Wordpress
 ២.២. Blogger

៣. ភាសាកម្មវិធី
 ៣.១. ភាសា C
 ៣.២. ភាសា C++
 ៣.៣. ភាសា Java

៤. ទំនាក់ទំនង
៥. អំពីខ្ញុំ
 ៧. បង្កើត​ចំណាត់​ក្រុម (Create Category)
របៀប​បង្កើត ចំណាត់​ក្រុម ( Create new Category)

ដើម្បី​បង្កើត ចំណាត់​ក្រុម យើង​ចូល​ទៅ Category Manager → ចុច​លើ Add New Category ឬ​ក៏ ចុច​លើ Category Manager → ចុច​លើ​ប៊ូតុង New
 ៧. បង្កើត​ចំណាត់​ក្រុម (Create Category)
បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​រូប​ខាង​ក្រោម៖
 ៧. បង្កើត​ចំណាត់​ក្រុម (Create Category)
១. កំណត់​ចំនង​ជើង​របស់ ចំណាត់​ក្រុម
២. កំណត់ Alias ឲ្យ​ចំណាត់​ក្រុម ដែល Alias នេះ​វា​នឹង​បង្ហាញ​នៅ​លើ URL នៅ​ពេល​ដែលយើងចុច​លើ​ចំណាត់​ក្រុម​នេះ​។ ប្រសិន​បើ​យើង​មិន​បាន​កំណត់​ឲ្យ​វា នឹង​ទាញ​យក ថ្ងៃ​បង្កើត ចំណាត់​ក្រុម​។
៣. ប្រសិន​បើ​យើង​បង្កើត ចំណាត់​ក្រុម​មេ យើង​ត្រូវ​កំណត់ No parent
៤. Status ប្រើ​សម្រាប់​ឲ្យ​យើង​កំណត់​ទៅ​លើ​ស្ថាន​ភាព​របស់​ចំណាត់​ក្រុម ដែល​មាន​ដូច​ជា Published ឬ Unpublished ជា​ដើម​។

បន្ទាប់​ពី​យើង​បាន​បំពេញ​រួច​រាល់​ហើយ​មាន​ជំរើស បី ​ដែល​ត្រូវ​អនុ​វត្ត​បន្ត៖
 ៧. បង្កើត​ចំណាត់​ក្រុម (Create Category)
១. Save : ប្រើ​សម្រាប់​ឲ្យ​យើង​រក្សា​ទុក ចំណាត់​ក្រុម​របស់​យើង​ជា​បណ្តោះ​អាសន្ន
២. Save & Close : រក្សា​ទុក​ចំណាត់​ក្រុម បន្ទាប់​មក​ចាក​ចេញ
៣. Save & New : រក្សា​ទុក​ចំណាត់​ក្រុម បន្ទាប់​មក វា​ចេញ​ផ្ទាំង​ថ្មី​មួយ​ទៀត​ដើម្បី​ឲ្យ​យើង​បង្កើត ​ចំណាត់​ក្រុម​ថ្មី​មួយ​ទៀត​។

 
របៀប​បង្កើត កូន​ចំណាត់​ក្រុម ( Create new Sub Category)
ចំណាត់​ក្រុម​តូច ( Sub Category ) គឺ​ជា​ចំណាត់​ក្រុម​ដែល​ស្ថិត​នៅ​ក្នុង ចំណាត់​ក្រុម​ណា​មួយ​ផ្សេង​ទៀត​។ ចំពោះ​ការ​បង្កើត វា​ក៏​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​បង្កើត​ចំណាត់​ក្រុម​មេ គ្រាន់​តែ​យើង​កែ​ត្រង់​កំណត់ parent ឲ្យ​វា​ថា តើ​វា​ជា កូន​ចំណាត់​ក្រុម​ របស់​ចំណាត់​ក្រុម​មួយ​ណា ជា​ការ​ស្រេច​។
 ៧. បង្កើត​ចំណាត់​ក្រុម (Create Category)
ដូច​នេះ យើង​ត្រូវ​បង្កើត​ចំណាត់​ក្រុម ផ្សេង​ៗ​ទៀត របស់​គេហ​ទំព័រ របស់​យើង​ទាល់​តែ​អស់ បន្ទាប់​មក​ទើប​យើង​អាច​ទៅ អនុវត្ដ​ដំណាក់​ការ​ទី ២ គឺ ការ​បង្កើត Article ( បង្កើត​អត្ថបទ) នៅ​មេរៀន​បន្ទាប់​។
 ៧. បង្កើត​ចំណាត់​ក្រុម (Create Category)
សំគាល់:
ការ​បង្កើត​ចំណាត់​ក្រុម​នេះ កូន​ចំណាត់​ក្រុម ក៏​អាច​មាន កូន​ណាត់​ក្រុម បន្ត​ទៀត ទៅ​តាម តម្រូវ​ការ​ដែល​យើង​ចង់​បាន​។

កម្មវិធី គ្រប់​គ្រង​អាហារ​ដ្ឋាន (MS Access)



នេះគឺ​ជា​កិច្ច​ការ​ក្រុម​របស់​និស្សិត​​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែកព័ត៌​មាន​វិទ្យា ឆ្នាំទី២ ជំនាន់ទី១៤ ថ្នាក់ A2 ឆ្នាំ​សិក្សា ២០១១ - ២០១២។ស្តាប់ចំរៀងតាមអនឡាញ ជាមួយនឹងបទថ្មីៗ និង បទពីដើម
itkonkhmer ads
កម្មវិធី គ្រប់​គ្រង​អាហារ​ដ្ឋាន (MS Access)
នេះគឺ​ជា​កិច្ច​ការ​ក្រុម​របស់​និស្សិត​​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែកព័ត៌​មាន​វិទ្យា ឆ្នាំទី២ ជំនាន់ទី១៤ ថ្នាក់ A2 ឆ្នាំ​សិក្សា ២០១១ - ២០១២។
កិច្ច​ការ​ក្រុម​នេះ​ដែរ​កសាង​ឡើង​សម្រាប់​ឲ្យ​យើង​អាច​យក​ទៅ​ប្រើ​ប្រាស់​ ក្នុង​ការ​​លក់​នៅ​ក្នុង​អាហារ​ដ្ឋាន។

ណែនាំដោយ

លោកសាស្ត្រាចារ្យ: ធូ ចំរើន

សមាជិកក្រុម

1.  គួរ សុធារាជ

បង្កើត​គេហ​ទំព័រ​ស្តាប់​ចំរៀង​តាម​ អន​ឡាញ ជា​មួយ​នឹង​ audio.js


តើ​អ្នក​ចង់​បង្កើត​គេហ​ទំព័រ ដែល​អាច​ស្តាប់​ចំរៀង​តាម​ អន​ឡាញ​ដែរ​ឬ​ទេ​?​

PlengPlayer.com - ស្តាប់ចំរៀងតាមអនឡាញ ជាមួយនឹងបទថ្មីៗ និង បទពីដើ
បង្កើត​គេហ​ទំព័រ​ស្តាប់​ចំរៀង​តាម​ អន​ឡាញ ជា​មួយ​នឹង​ audio.js
តើ​អ្នក​ចង់​បង្កើត​គេហ​ទំព័រ ដែល​អាច​ស្តាប់​ចំរៀង​តាម​ អន​ឡាញ​ដែរ​ឬ​ទេ​?​
ថ្ងៃ​នេះ អាយ​ធីកូនខ្មែរ សូម​ណែ​នាំ​នូវ បណ្ណាល័យ​របស់ JavaScript មួយ​គឺ audio.js ដែល​អនុញ្ញាត​ឲ្យ HTML5 tag <audio> អាច​ប្រើ​បាន​គ្រប់​កម្មវិធី​រុក​រក​។
audio.js គឺជា​បណ្ណាល័យ JavaScript ប្រើ​សម្រាប់​បង្កើត Music Player សម្រាប់​ដាក់​លើ​គេហ​ទំព័រ និង មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ ព្រម​ទាំង​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។
វា​អនុញ្ញាតឲ្យ​យើង​បង្កើត Player ជា​លក្ខណៈ Playlist ហើយ​វា​អាច​ដំណើរ​ការ​បាន​នៅ​ក្នុង Mobile Safari(iOS 3+), Android(2.2+,w/Flash), Safari(4+), Chrome(7+) ,IE(6,7,8, w/Flash), Opera(10+,w/Flash) និង Firefox(3+, w/Flash)។
បង្កើត​គេហ​ទំព័រ​ស្តាប់​ចំរៀង​តាម​ អន​ឡាញ ជា​មួយ​នឹង​ audio.js
ចុច​ទីនេះ ដើម្បី​ចូល​ទៅ​ទស្ស​នា​គេហ​ទំព័រ ស្តាប់​ចំរៀង​តាម​អន​ឡាន ដែល​បាន​ប្រើ audio.js

Twitter Delicious Facebook Digg Stumbleupon Favorites More

 
HTML HTML HTML HTML HTML
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | belt buckles
សូមស្វាគមន៏មកកាន់គេហទំព័រ IT-STYLE9 របស់ខ្ញុំបាទនេះជាលើកដំបូងនៃគេហទំព័ររបស់ខ្ញុំដែលបានបង្កើតតាមរយះ Online Internet ខ្ញុំសូមអភ័យរាល់ការបង្កើតឡើងមានភាពមិនល្អឥតខ្ចោះ និងត្រូវតាមក្បួនខ្នាត់របសវេបសាយពីសំណាក់មិត្តអ្នកទស្សនានិងពីសំណាក់សាស្រ្តាចារ្យ ព្រោះនេះជាជំហ៊ានដំបូងរបស់រខ្ញុំទេក្នុងការបង្កើតគេហទំព័រនេះ វាពិតជមិនសូវល្អឥតខ្ចោះមែន ព្រោះខ្ញុំមិនមែនជា Web Master ទេខ្ញុំគ្រានតែជាអ្នកជំនាន់ក្រោយដែលបានរៀនផ្នែកព័ត៏មានវិទ្យាប៉ុន្មោះទេ។ សូមអរគុណរាលការគំាទ្រូនិងតាមដានគេហទំព័រនេះ សូមអរគុណ!!!!