ប្រសិនបើយើងចង់បានប៊ូតុង ដែលមានភាពស្រស់ស្អាត និង ទាក់ទាញនោះ នៅក្នុងកម្មវិធី Microsoft Access អាចឲ្យយើងច្នៃធ្វើជាប៊ូតុងជារូបភាពបាន ទៅតាមដែលយើងចង់បាន។
នៅខាងក្រោមនេះ ពួកយើងនឹងបង្ហាញពីវិធីសាស្រ្ត នៃការធ្វើប៊ូតុងជារូបភាព ដើម្បីយកទៅប្រើក្នុង គម្រោងផ្សេងៗ។
១. មុនដំបូង យើងត្រូវរចនារូបភាព ដែលសម្រាប់យកមកធ្វើជាប៊ូតុងជាមុនសិន ដោយយើងរចនារូបភាពពីរ គឺទី១ ប៊ូតុងធម្មតា និង ទី២ជាប៊ូតុងនៅពេលដែលយើង យក mouse ដាក់ពីលើ។ ខាងក្រោមនេះ គឺជាប៊ូតុងដែលយើងបានរចនា ដើម្បីធ្វើការបង្ហាញ។

២. បន្ទាប់មកបើកកម្មវិធី Microsoft Access និង បង្កើត database មួយ រួចយើងបង្កើត form ។ បន្ទាប់មកយើងយក control មួយដែលមានឈ្មោះថា Image មកគូសលើ form របស់យើង។
នៅពេលដែលយើងយកវាមកគូសលើ form ពេលនោះវានឹងឲ្យយើង browse រករូបភាព ដូចនេះ យើងជ្រើសរើសរូបភាព ប៊ូតុងរបស់យើង (ជ្រើសរើសប៊ូតុង Over មុន)។ បន្ទាប់មកយើងធ្វើការ កំណត់ propertyរបស់វាដូចរូបខាងក្រោម៖
(១) កំណត់ឈ្មោះ
(២) កន្លែងសម្រាប់ browse រករូបភាព (ប្រសិនបើមិនបាន browse រករូបភាពនៅពេលបង្កើត ដំបូង យើងអាច browse នៅទីនេះក៏បាន)
(៣) ប្តូរ property Size Mode ទៅជា Clip ដើម្បីរក្សានូវទំហំរបស់រូបភាពដែលជាប៊ូតុងរបស់យើង កុំឲ្យវារីក តាមការគូស control Image។
លទ្ធផល

៣. បន្ទាប់មកទៀតយើងត្រូវង្កើត control Image មួយទៀតដើម្បីផ្ទុក ប៊ូតុងរបស់យើងមួយទៀត ហើយដើម្បីឲ្យទំហំរបស់ control Image ទាំងពីរស្មើគ្នា ដូចនេះយើង ចម្លង ( copy ) control Image របស់ button Over បន្ទាប់មក past រួចគ្រាន់តែ browse រករូបប៊ូតុង មួយទៀតរបស់យើង និង ដាក់ឈ្មោះវាថា imgOk។ បន្ទាប់មកដាក់វាឲ្យត្រួតស៊ីគ្នាដូចរូបខាងក្រោម
៤. ដំណាក់កាលនេះ គឺយើងត្រូវសរសេរកូដ
(១) សរសេរកូដក្នុង Event On Mouse Move ទៅលើប៊ូតុង imgOk ( ប៊ូតុងធម្មតា) ដោយយើងសរសេរឲ្យវាថា នៅពេលដែលមាន mouse over លើវានោះ វាលាក់ខ្លួនឯង រួចបង្ហាញ ប៊ូតុងមួយទៀតគឺ imgOkOver។
Private Sub imgOk_MouseMove(...) imgOkOver.Visible = True imgOK.Visible = False End Sub
(២) សរសេរកូដក្នុង Event On Mouse Move ទៅលើ Detail ដោយយើងសរសេរដើម្បីឲ្យនៅពេលណា ដែលគេយក mouse ចេញពីប៊ូតុង នោះឲ្យវាបង្ហាញដូចដើមវិញ គឺបង្ហាញប៊ូតុង ធម្មតា ( imgOK) និង លាក់ប៊ូតុង imgOkOver។
Private Sub Detail_MouseMove(...) If imgOK.Visible <> True Then imgOkOver.Visible = False imgOK.Visible = True End If End Sub
បន្ទាប់មកយើងអាចសរសេរកូដក្នុង event On Click ទៅលើប៊ូតុង imgOkOver ដើម្បី ដំណើរការកូដផ្សេងៗទៅតាមដែលយើងចង់បាន។
លទ្ធផល
លទ្ធផល
ទាញយក Source Code (Coming Soon)
0 comments:
Post a Comment