Saturday, May 17, 2014

Monday, May 12, 2014

បង្កើន​ល្បឿន Download ទៅឲ្យ IDM ដោយប្រើ IDM optimizer

Internet download manager គឺ​ជា​កម្ម​វិធី​គ្រប់​គ្រង​ក្នុង​ការ Download ល្អ​ជាង​គេ និង ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​។
IDM ក៏​ផ្តល់​ល្បឿន​ដោន​ឡូដ​ខ្ពស់​បំផុត ដែល​ផ្តល់​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អ៊ិន​ធ័រ​ណិត​ដែរ តែ​ប្រសិន​បើ​យើង​ប្រើ IDM optimizer គឺ​ធ្វើ​ឲ្យ​ល្បឿន​ដោន​ឡូដ កាន់​តែ​ប្រសើរ​ជាង​មុន ហើយ IDM optimizer ដំណើរ​ការ​តែ​ជា​មួយ​នឹង IDM តែ​ប៉ុណ្ណោះ​។
១. មុន​ដំបូង យើង​ត្រូវ​មាន​កម្ម​វិធី Internet Download Manager (IDM) ជាមុនសិន
២. ចូល​ទៅ​ទាញ​យក IDM optimizer បន្ទាប់​មក ដំណើរ​ការ​វា រួច​ចុច​លើ​ប៊ូតុង Maximize Now បន្ទាប់​ពី​នោះ​វា​នឹង​សួរ​យើង​ឲ្យ Restart កម្មវិធី Internet Download Manager។
IDM optimizer
សំគាល់: បើ​យើង restart កុំព្យូទ័រ​កាន់​តែល្អ ដើម្បី​ឲ្យ​ដំណើរ​ការ​បាន​ល្អ​។
៣. ជា​ចុង​ក្រោយ គឺ​យើង​អាច​ចូល​ទៅ​មើល​វីដេអូ និង ទាញ​យក ក្នុង​ល្បឿន​លឿន បាន​ហើយ​។

ការសរសេរកូដ Button នៅក្នុងកម្មវីធី Microsoft Access


ប្រសិន​បើ​យើង​ចង់​បាន​ប៊ូតុង ដែល​មាន​ភាព​ស្រស់​ស្អាត និង ទាក់​ទាញ​នោះ នៅ​ក្នុង​កម្ម​វិធី Microsoft Access អាច​ឲ្យ​យើង​ច្នៃ​ធ្វើ​ជា​ប៊ូតុង​ជា​រូប​ភាព​បាន ទៅ​តាម​ដែល​យើង​ចង់​បាន​។
នៅ​ខាង​ក្រោម​នេះ ពួក​យើង​នឹង​បង្ហាញ​ពី​វិធីសាស្រ្ត នៃ​ការ​ធ្វើ​ប៊ូតុង​ជា​រូបភាព ដើម្បី​យក​ទៅ​ប្រើ​ក្នុង គម្រោង​ផ្សេង​ៗ។

១. មុន​ដំបូង យើង​ត្រូវ​រចនា​រូប​ភាព ដែល​សម្រាប់​យក​មក​ធ្វើ​ជា​ប៊ូតុង​ជា​មុន​សិន ដោយ​យើង​រចនា​រូប​ភាព​ពីរ គឺ​ទី១ ប៊ូតុង​ធម្មតា និង ទី២​ជា​ប៊ូតុង​នៅ​ពេល​ដែល​យើង យក mouse ដាក់​ពី​លើ។ ខាង​ក្រោម​នេះ គឺ​ជា​ប៊ូតុង​ដែល​យើង​បាន​រចនា ដើម្បី​ធ្វើ​ការ​បង្ហាញ​។
វិធី​សាស្ត្រ​ធ្វើ​ប៊ូ​តុង ជា​រូប​ភាព នៅ​ក្នុង​កម្ម​វិធី MS Access
២. បន្ទាប់​មក​បើក​កម្ម​វិធី Microsoft Access និង បង្កើត database មួយ រួច​យើង​បង្កើត form ។ បន្ទាប់​មក​យើង​យក control មួយ​ដែល​មាន​ឈ្មោះ​ថា Image មក​គូស​លើ form របស់​យើង​។
វិធី​សាស្ត្រ​ធ្វើ​ប៊ូ​តុង ជា​រូប​ភាព នៅ​ក្នុង​កម្ម​វិធី MS Access
នៅ​ពេល​ដែល​យើង​យក​វា​មក​គូស​លើ form ពេល​នោះ​វា​នឹង​ឲ្យ​យើង browse រក​រូប​ភាព ដូច​នេះ យើង​ជ្រើស​រើស​រូប​ភាព ប៊ូតុង​របស់​យើង (ជ្រើស​រើស​ប៊ូតុង Over មុន)។ បន្ទាប់​មក​យើង​ធ្វើ​ការ កំណត់​ propertyរបស់​វា​ដូច​រូប​ខាង​ក្រោម​៖
វិធី​សាស្ត្រ​ធ្វើ​ប៊ូ​តុង ជា​រូប​ភាព នៅ​ក្នុង​កម្ម​វិធី MS Access
(១) កំណត់​ឈ្មោះ
(២) កន្លែង​សម្រាប់ browse រក​រូប​ភាព (ប្រ​សិន​បើ​មិន​បាន browse រក​រូប​ភាព​នៅ​ពេល​បង្កើត ដំបូង យើង​អាច browse នៅ​ទី​នេះ​ក៏​បាន)
(៣) ប្តូរ property Size Mode ទៅជា Clip ដើម្បី​រក្សា​នូវ​ទំហំ​របស់​រូប​ភាព​ដែល​ជា​ប៊ូតុង​របស់​យើង កុំ​ឲ្យ​វា​រីក តាម​ការ​គូស control Image។
លទ្ធផល
វិធី​សាស្ត្រ​ធ្វើ​ប៊ូ​តុង ជា​រូប​ភាព នៅ​ក្នុង​កម្ម​វិធី MS Access
៣. បន្ទាប់​មក​ទៀត​យើង​ត្រូវ​ង្កើត control Image មួយ​ទៀត​ដើម្បី​ផ្ទុក ប៊ូតុង​របស់​យើង​មួយ​ទៀត ហើយ​ដើម្បី​ឲ្យ​ទំហំ​របស់ control Image ទាំង​ពីរ​ស្មើ​គ្នា ដូច​នេះ​យើង ចម្លង ( copy ) control Image របស់ button Over បន្ទាប់​មក past រួច​គ្រាន់​តែ browse រក​រូប​ប៊ូតុង មួយ​ទៀត​របស់​យើង និង ដាក់​ឈ្មោះ​វា​ថា imgOk។ បន្ទាប់​មក​ដាក់​វា​ឲ្យ​ត្រួត​ស៊ី​គ្នា​ដូច​រូប​ខាងក្រោម
វិធី​សាស្ត្រ​ធ្វើ​ប៊ូ​តុង ជា​រូប​ភាព នៅ​ក្នុង​កម្ម​វិធី MS Access
៤. ដំណាក់​កាល​នេះ គឺ​យើង​ត្រូវ​សរសេរ​កូដ
(១) សរសេរ​កូដ​ក្នុង Event On Mouse Move ទៅ​លើ​ប៊ូតុង imgOk ( ប៊ូតុង​ធម្មតា) ដោយ​យើង​សរសេរ​ឲ្យ​វា​ថា នៅ​ពេល​ដែល​មាន mouse over លើ​វា​នោះ វា​លាក់​ខ្លួន​ឯង រួច​បង្ហាញ ប៊ូតុង​មួយ​ទៀត​គឺ imgOkOver។
Private Sub imgOk_MouseMove(...)
  imgOkOver.Visible = True
  imgOK.Visible = False
End Sub
(២) សរសេរ​កូដ​ក្នុង Event On Mouse Move ទៅ​លើ Detail ដោយ​យើង​សរសេរ​ដើម្បី​ឲ្យ​នៅ​ពេល​ណា ដែល​គេ​យក mouse ចេញ​ពី​ប៊ូតុង នោះ​ឲ្យ​វា​បង្ហាញ​ដូច​ដើម​វិញ គឺ​បង្ហាញ​ប៊ូតុង ធម្មតា ( imgOK) និង លាក់​ប៊ូតុង imgOkOver។
Private Sub Detail_MouseMove(...)
  If imgOK.Visible <> True Then
    imgOkOver.Visible = False
    imgOK.Visible = True
 End If
End Sub
បន្ទាប់​មក​យើង​អាច​សរសេរ​កូដ​ក្នុង event On Click ទៅ​លើ​ប៊ូតុង imgOkOver ដើម្បី ដំណើរ​ការ​កូដ​ផ្សេង​ៗ​ទៅ​តាម​ដែល​យើង​ចង់​បាន។
លទ្ធផល
វិធី​សាស្ត្រ​ធ្វើ​ប៊ូ​តុង ជា​រូប​ភាព នៅ​ក្នុង​កម្ម​វិធី MS Access
ទាញយក Source Code (Coming Soon)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
HTML HTML HTML HTML HTML
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | belt buckles
សូមស្វាគមន៏មកកាន់គេហទំព័រ IT-STYLE9 របស់ខ្ញុំបាទនេះជាលើកដំបូងនៃគេហទំព័ររបស់ខ្ញុំដែលបានបង្កើតតាមរយះ Online Internet ខ្ញុំសូមអភ័យរាល់ការបង្កើតឡើងមានភាពមិនល្អឥតខ្ចោះ និងត្រូវតាមក្បួនខ្នាត់របសវេបសាយពីសំណាក់មិត្តអ្នកទស្សនានិងពីសំណាក់សាស្រ្តាចារ្យ ព្រោះនេះជាជំហ៊ានដំបូងរបស់រខ្ញុំទេក្នុងការបង្កើតគេហទំព័រនេះ វាពិតជមិនសូវល្អឥតខ្ចោះមែន ព្រោះខ្ញុំមិនមែនជា Web Master ទេខ្ញុំគ្រានតែជាអ្នកជំនាន់ក្រោយដែលបានរៀនផ្នែកព័ត៏មានវិទ្យាប៉ុន្មោះទេ។ សូមអរគុណរាលការគំាទ្រូនិងតាមដានគេហទំព័រនេះ សូមអរគុណ!!!!