លោកអ្នកតែងធ្លាប់ប្រើ Disc ជានិច្ចកាលក្នុងការផ្ទេរទិន្នន័យ (Read/Write) ជាមួយកុំព្យូទ័រ, ម៉ាស៊ីនចាក់ឌីស (CD/VCD/DVD..player)។ ចុះប្រិយមិត្តបានដឹងទេថា តើនរណាជាអ្នកបង្កើត ហើយ បង្កើត CD នេះពីពេលណាមក?
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ Sony និង Philips សហការគ្នាផលិត CD ដំបូងគេនេះបានប្រារព្ធធ្វើពិធីគម្រប់ខួប ៣០ឆ្នាំដែលចាប់កំណើតដំបូងក្នុងថ្ងៃទី១ ខែតុលា ឆ្នាំ ១៩៨២។
Compact Disc ឬហៅកាត់ថា CD គឺជា optical disc ទំហំ 700MB ប្រើសម្រាប់រក្សាទុកទិន្នន័យ, បទចម្រៀង, វីដេអូ និងអាចបើកស្ដាប់បានតាម CD-ROM ឬ CD-RW, DVD-RW ឬ DVD-RW។ CD ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ តុលាឆ្នាំ១៩៨២ ដែលពេលនោះ Sony បានបង្ហាញម៉ាស៊ីនសម្រាប់ចាប់ស្ដាប់ជាមួយ Disc នេះមានឈ្មោះថា Sony CDP-101។
CD បង្កើតដំបូងមានអង្កត់ផ្ចិត ១,២៧ដេស៊ីមែត្រ (5 inches), បង្កើតពីសារធាតុប្លាស្ទិក និងអាចចាក់ស្ដាប់តន្ត្រីបានរយៈពេល ៧៤នាទី។ ក្រោយមកក្រុមហ៊ុនផលិតរថយន្តបានចាប់ផ្ដើមបំពាក់ CD player នេះទៅក្នុងតួមុខនៃរថយន្ត ជំនួសឲ្យម៉ាស៊ីនចាក់កាសែតវិញ ហើយនៅតាមផ្ទះក៏ចាប់ផ្ដើមមានម៉ាស៊ីនចាក់ថាស ដែលអាចចាក់ស្ដាប់បានជាមួយ CDs នេះជាបណ្ដើរៗរៀងមក។
តែមកដល់សម័យកាលបច្ចុប្បន្ននេះ CD ហាក់ដូចកំពុងបាត់បង់ប្រជាប្រិយភាពបណ្ដើរៗហើយ ព្រោះអ្នកប្រើប្រាស់ភាគច្រើនមិនសូវឃើញមានប្រើ CD ដូចពេលមុនៗទេ តែបែរឃើញមកប្រើជា MP3 Player, ម៉ាស៊ីនចាក់ឌីស ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដែលអាចប្រើជាមួយ Flash drive ទៅវិញ។ ប្រសិនជាដូចច្នេះមែន តើអនាគតរបស់ CD នឹងទៅជាយ៉ាងណា តើអាចបាត់មុខដូចជាកសែតចម្រៀងនាពេលបច្ចុប្បន្ននេះដែរឬទេ?
បន្តតាមដាន ព័ត៌មានបច្ចេកវិទ្យា ដទៃទៀតសូមចុចត្រង់នេះ…
0 comments:
Post a Comment