ស្របពេលដែលប្រិយមិត្តនិងអតិថិជនរបស់ Apple កំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់ iPhone 5 យ៉ាងអន្ទះសារវេលាម៉ោង ១២យប់នេះ (ត្រូវនឹងម៉ោង ១០ព្រឹកនៅ San Francisco សហរដ្ឋអាមេរិក) ទំព័រនេះ Sabay សូមដកស្រង់យកប្រវត្តិ Logo របស់ Apple ដែលកកើតឡើងជាមួយក្រុមហ៊ុនយក្ខនេះក្នុងឆ្នាំ ១៩៧៦ រហូតដល់បច្ចុប្បន្នមកបង្ហាញជូនប្រិយមិត្តដើម្បីកម្សាន្តអារម្មណ៍មុននឹង iPhone ជំនាន់ទី ៦នេះបង្ហាញខ្លួន។
រូប Logo ដំបូងរបស់ Apple ឆ្នាំ១៩៧៦
រូប Logo ខាងលើនេះគឺជារូបដំបូងបំផុតដែលបានរចនាឡើងដោយលោក Ron Wayne សហស្ថាបនិករបស់ Apple ក្នុងឆ្នាំ ១៩៧៦។ សហស្ថាបនិករូបនេះបានប្រើប្រាស់រូបអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីដែលបានរកឃើញច្បាប់ញូតុនគឺលោក Sir Isaac Newton កំពុងអង្គុយអានសៀវភៅក្រោមដើមផ្លែប៉ោមធ្វើជារូបតំណាងឲ្យ Logo របស់ក្រុមហ៊ុន។
រូប Logo ផ្លែប៉ោមពណ៌ឥន្ទធនូ (ចុងឆ្នាំ ១៩៧៦ រហូតដល់ ១៩៩៨)
តែក្រោយមកក្នុងឆ្នាំដដែលក្រុមហ៊ុនបានប្ដូរទៅប្រើប្រាស់រូបផ្លែប៉ោមពណ៌ឥន្ទធនូដែលមានស្នាមខាំបាត់មួយចំណិតរចនាឡើងដោយលោក Rob Janoff ជំនួសវិញ។ ប្រភពបានបញ្ជាក់ថា ហេតុដែលរូប Logoផ្លែប៉ោមបាត់មួយចំណិតគឺដោយសារតែក្រុមហ៊ុនចង់ឲ្យអតិថិជនចំណាំរូប Logo របស់ខ្លួនកុំឲ្យច្រឡំនឹងរូបផ្លែឈើផ្សេងទៀតដែលមានរូបសណ្ឋានស្រដៀងគ្នា។
រូប Logo បច្ចុប្បន្ន ប្រើពណ៌ខ្មៅ និងទឹកប្រាក់
Appleបានប្រើប្រាស់ Logo ផ្លែប៉ោមពណ៌ឥន្ធនូនេះចាប់ពីឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៩៨ តែក្រោយមកក្រុមហ៊ុនបានដកពណ៌ឥន្ទធនូចេញដោយជំនួសមកវិញនូវរូប Logo ដែលមានប្រាក់ឬខ្មៅរហូតដល់សព្វថ្ងៃ។
iPhone 4 និង 4S ប្រើ Logo ពណ៌ប្រាក់
iPad 2 និង The New iPad ប្រើ Logo ពណ៌ខ្មៅ
iMac ស៊េរីចាស់ប្រើ Logo ឥន្ទធនូ (រូបខាងឆ្វេង) និងរូប iMac ស៊េរីក្រោយប្រើ Logo ពណ៌ខ្មៅ
0 comments:
Post a Comment