Thursday, February 27, 2014
Sunday, February 23, 2014
Windows 8 ប្រើសុខៗលែងស្គាល់ Wireless អស់ តើត្រូវធ្វើម៉េច?
4:30 AM
G-Shop Online
ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះ ត្រូវបានឌីហ្សាញមាន Interface ស្រស់ស្អាត និងដំណើរការបានល្អជាង Windows 7។ ទោះជាយ៉ាងណា ហាក់នៅមានបញ្ហាខ្លះៗ ជាក់ស្ដែង អ្នកប្រើ Operating System នេះក្នុងប្រទេសកម្ពុជាមួយចំនួន បានជួបបញ្ហា error លើ Wireless គឺមិនអាចស្វែងរក Wireless ដែលនៅជុំវិញបាន។ ផ្លូវដែលអ្នកប្រើនឹកឃើញមុន គឺតម្លើង Windowsថ្មី។ ចុះតើមានវិធីណាឱ្យងាយ និងចំណេញពេលជាងនេះឬទេ?
ទំព័រនេះ Sabay សូមបង្ហាញដំណោះស្រាយលើបញ្ហាមិនស្គាល់ Wireless នេះដូចតទៅ៖
- នៅពេល Wireless មានបញ្ហានឹងចេញសញ្ញាដូចរូប៖
- សូមចូលទៅ Computer Management ដោយស្ដាំ mouse លើ Computer រួចរើសយក Manage។
- ត្រង់នេះ សូមចូលទៅ Device Manager (ផ្នែកស្ដាំ) ហើយនៅផ្នែកខាងឆ្វេង សូមលុប (Uninstall) នៅលើឈ្មោះ Wireless Network Adapter របស់អ្នក។ (ឧទាហរណ៍៖ ក្នុងរូបមានឈ្មោះ Qualcomm Atheros AR5B97 Wireless Network Adapter) បន្ទាប់មកចុចលើប៊ូតុង OK និងស្កេន hardware changes នៅលើ Network Adapters ជាការស្រេច។
ចុងក្រោយអ្នកនឹងឃើញ Wireless ដំណើរការដោយស្គាល់ wireless នៅជិតៗជាមិនខាន។
ដឹងប្រវត្តិ Apple Logo អត់?
12:01 AM
G-Shop Online
ស្របពេលដែលប្រិយមិត្តនិងអតិថិជនរបស់ Apple កំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់ iPhone 5 យ៉ាងអន្ទះសារវេលាម៉ោង ១២យប់នេះ (ត្រូវនឹងម៉ោង ១០ព្រឹកនៅ San Francisco សហរដ្ឋអាមេរិក) ទំព័រនេះ Sabay សូមដកស្រង់យកប្រវត្តិ Logo របស់ Apple ដែលកកើតឡើងជាមួយក្រុមហ៊ុនយក្ខនេះក្នុងឆ្នាំ ១៩៧៦ រហូតដល់បច្ចុប្បន្នមកបង្ហាញជូនប្រិយមិត្តដើម្បីកម្សាន្តអារម្មណ៍មុននឹង iPhone ជំនាន់ទី ៦នេះបង្ហាញខ្លួន។
រូប Logo ដំបូងរបស់ Apple ឆ្នាំ១៩៧៦
រូប Logo ខាងលើនេះគឺជារូបដំបូងបំផុតដែលបានរចនាឡើងដោយលោក Ron Wayne សហស្ថាបនិករបស់ Apple ក្នុងឆ្នាំ ១៩៧៦។ សហស្ថាបនិករូបនេះបានប្រើប្រាស់រូបអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីដែលបានរកឃើញច្បាប់ញូតុនគឺលោក Sir Isaac Newton កំពុងអង្គុយអានសៀវភៅក្រោមដើមផ្លែប៉ោមធ្វើជារូបតំណាងឲ្យ Logo របស់ក្រុមហ៊ុន។
រូប Logo ផ្លែប៉ោមពណ៌ឥន្ទធនូ (ចុងឆ្នាំ ១៩៧៦ រហូតដល់ ១៩៩៨)
តែក្រោយមកក្នុងឆ្នាំដដែលក្រុមហ៊ុនបានប្ដូរទៅប្រើប្រាស់រូបផ្លែប៉ោមពណ៌ឥន្ទធនូដែលមានស្នាមខាំបាត់មួយចំណិតរចនាឡើងដោយលោក Rob Janoff ជំនួសវិញ។ ប្រភពបានបញ្ជាក់ថា ហេតុដែលរូប Logoផ្លែប៉ោមបាត់មួយចំណិតគឺដោយសារតែក្រុមហ៊ុនចង់ឲ្យអតិថិជនចំណាំរូប Logo របស់ខ្លួនកុំឲ្យច្រឡំនឹងរូបផ្លែឈើផ្សេងទៀតដែលមានរូបសណ្ឋានស្រដៀងគ្នា។
រូប Logo បច្ចុប្បន្ន ប្រើពណ៌ខ្មៅ និងទឹកប្រាក់
Appleបានប្រើប្រាស់ Logo ផ្លែប៉ោមពណ៌ឥន្ធនូនេះចាប់ពីឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៩៨ តែក្រោយមកក្រុមហ៊ុនបានដកពណ៌ឥន្ទធនូចេញដោយជំនួសមកវិញនូវរូប Logo ដែលមានប្រាក់ឬខ្មៅរហូតដល់សព្វថ្ងៃ។
iPhone 4 និង 4S ប្រើ Logo ពណ៌ប្រាក់
iPad 2 និង The New iPad ប្រើ Logo ពណ៌ខ្មៅ
iMac ស៊េរីចាស់ប្រើ Logo ឥន្ទធនូ (រូបខាងឆ្វេង) និងរូប iMac ស៊េរីក្រោយប្រើ Logo ពណ៌ខ្មៅ
Saturday, February 22, 2014
WWDC ជាអ្វីទៅ?
11:57 PM
G-Shop Online
សន្និសីទ developerទូទាំងពិភពលោក ដែលហៅកាត់ថា WWDC គឺជាព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ដែលជាទូទៅប្រារព្ធឡើងនៅរដ្ឋ California សហរដ្ឋអាមេរិកជាមួយនឹងកៅអីដែលមានចំនួនកំណត់ពី ២ពាន់ទៅ៥ពាន់កន្លែង។ មានតែក្រុម developer ប៉ុណ្ណោះដែលមានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងតម្លៃសំបុត្រមួយសន្លឹក ១៦០០ដុល្លារ(តម្លៃសំបុត្រឆ្នាំ២០១២)។
សន្និសីទនេះបង្កើតដើម្បីបង្ហាញពី software និង hardwareថ្មីៗរបស់ Apple និងបង្កភាពងាយស្រួលដល់ developer ទូទាំងពិភពលោកមកជួបជុំគ្នានៅទីកន្លែងតែមួយជាមួយក្រុមវិស្វករ Software និង Hardware របស់ Apple ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក៏ដូចជាផ្ដល់មតិរិះគន់ដើម្បីស្ថាបនា។
ប្រវត្តិ
- WWDC ដំបូងបំផុតប្រារព្ធឡើងនៅទីក្រុង Monterey រដ្ឋ California ក្នុងឆ្នាំ១៩៨៣។
- ឆ្នាំ១៩៩៨ Apple បានដាក់បញ្ចូលការធ្វើបទបង្ហាញពីកម្មវិធីថ្មីៗរបស់ Apple (keynote) ទៅក្នុងថ្ងៃបើកសម្ពោធ WWDC។ ជាទូទៅ keynote គឺធ្វើឡើងដោយលោក Steve Jobs អតីតនាយកប្រតិបត្តិរបស់ Apple។
- មុនឆ្នាំ ២០០២ សន្និសីទនេះបង្កើតឡើងសម្រាប់បង្ហាញពី software ថ្មីៗប៉ុណ្ណោះ តែក្រោយមក Apple បានប្ដូរគោលការណ៍របស់ខ្លួនជាមួយនឹងការប្រកាសម៉ាស៊ីន Sever ដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Xserve។
- ឆ្នាំ២០០២ Apple បានបើកសន្និសីទនេះនៅពាក់កណ្ដាលខែឧសភាជាមួយនឹងការបង្ហាញ Mac OS X v.10.2, QuickTime 6 និង Rendezvous (ឥឡូវប្ដូរឈ្មោះទៅជា Bonjour)។
- ឆ្នាំ២០០៣ Apple បានយកព្រឹត្តិការណ៍នេះដើម្បីប្រកាសកម្មវិធី iPhoto, iMovie, iDVD និងHardware ថ្មីចំនួនពីរទៀតគឺ កាមេរ៉ា webcame ដែលមានឈ្មោះថា iSight និងកុំព្យូទ័រPower Mac G5។
- ឆ្នាំ២០០៤ ប្រកាសMac OS X Tiger (10.4) និងMonitor រូបរាងថ្មីទំហំ ២៣អ៊ីញ និង ៣០អ៊ីញមានឈ្មោះថា Apple Cinema Displays។
- ឆ្នាំ២០០៥ ប្រកាសផ្លាស់ប្ដូរ Chip របស់ក្រុមហ៊ុន IBM ទៅប្រើ Chip x86 របស់ក្រុមហ៊ុន Intel វិញ។
- ឆ្នាំ២០០៦ ប្រកាសកុំព្យូទ័រ Mac Pro ជំនួសឲ្យកុំព្យូទ័រស៊េរីចាស់ Power Mac G5 និងម៉ាស៊ីន Xserve ប្រើ chip Xeon របស់ Intel។
- ឆ្នាំ២០០៧ ប្រកាស Mac OS X Leopard ជំនាន់ beta និង Safari។
- ឆ្នាំ២០០៨ ប្រកាស iPhone 3G, iPhone OS 2.0, iPod Touch, App Store សម្រាប់ iPhone, Mac OS X v10.6 និងប្ដូរឈ្មោះកម្មវិធីអ៊ីនធឺណិតមួយដែលមានឈ្មោះថា .Mac ទៅជា MobileMe វិញ។
- ឆ្នាំ២០០៩ ប្រកាស iPhone 3GS, iPhone OS 3.0, MacBook Pro ថ្មីទំហំ ១៣អ៊ីញ, ១៥អ៊ីញ និង ១៧អ៊ីញ។
- ឆ្នាំ២០១០ ប្រកាស iPhone 4, ប្ដូរឈ្មោះពី iPhone OS ទៅជា iOS, iOS 4, FaceTime និងកម្មវិធី iMovie សម្រាប់ iPhone។
- ឆ្នាំ២០១១ ប្រកាស Mac OS X Lion និង iOS 5។
- ឆ្នាំ២០១២ គ្រោងធ្វើនៅមជ្ឈមណ្ឌល Moscone West ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកវេលាម៉ោង១០ព្រឹកថ្ងៃទី១១ខែមិថុនាខាងមុខនេះ។ Apple បានប្ដូរលក្ខខ័ណ្ឌអាយុសម្រាប់អ្នកចូលរួមក្នុងកម្មវិធីនេះពី ១៨ឆ្នាំមកនៅត្រឹម ១៣ឆ្នាំវិញ៕
- ឆ្នាំ១៩៩៨ Apple បានដាក់បញ្ចូលការធ្វើបទបង្ហាញពីកម្មវិធីថ្មីៗរបស់ Apple (keynote) ទៅក្នុងថ្ងៃបើកសម្ពោធ WWDC។ ជាទូទៅ keynote គឺធ្វើឡើងដោយលោក Steve Jobs អតីតនាយកប្រតិបត្តិរបស់ Apple។
- មុនឆ្នាំ ២០០២ សន្និសីទនេះបង្កើតឡើងសម្រាប់បង្ហាញពី software ថ្មីៗប៉ុណ្ណោះ តែក្រោយមក Apple បានប្ដូរគោលការណ៍របស់ខ្លួនជាមួយនឹងការប្រកាសម៉ាស៊ីន Sever ដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Xserve។
- ឆ្នាំ២០០២ Apple បានបើកសន្និសីទនេះនៅពាក់កណ្ដាលខែឧសភាជាមួយនឹងការបង្ហាញ Mac OS X v.10.2, QuickTime 6 និង Rendezvous (ឥឡូវប្ដូរឈ្មោះទៅជា Bonjour)។
- ឆ្នាំ២០០៣ Apple បានយកព្រឹត្តិការណ៍នេះដើម្បីប្រកាសកម្មវិធី iPhoto, iMovie, iDVD និងHardware ថ្មីចំនួនពីរទៀតគឺ កាមេរ៉ា webcame ដែលមានឈ្មោះថា iSight និងកុំព្យូទ័រPower Mac G5។
- ឆ្នាំ២០០៤ ប្រកាសMac OS X Tiger (10.4) និងMonitor រូបរាងថ្មីទំហំ ២៣អ៊ីញ និង ៣០អ៊ីញមានឈ្មោះថា Apple Cinema Displays។
- ឆ្នាំ២០០៥ ប្រកាសផ្លាស់ប្ដូរ Chip របស់ក្រុមហ៊ុន IBM ទៅប្រើ Chip x86 របស់ក្រុមហ៊ុន Intel វិញ។
- ឆ្នាំ២០០៦ ប្រកាសកុំព្យូទ័រ Mac Pro ជំនួសឲ្យកុំព្យូទ័រស៊េរីចាស់ Power Mac G5 និងម៉ាស៊ីន Xserve ប្រើ chip Xeon របស់ Intel។
- ឆ្នាំ២០០៧ ប្រកាស Mac OS X Leopard ជំនាន់ beta និង Safari។
- ឆ្នាំ២០០៨ ប្រកាស iPhone 3G, iPhone OS 2.0, iPod Touch, App Store សម្រាប់ iPhone, Mac OS X v10.6 និងប្ដូរឈ្មោះកម្មវិធីអ៊ីនធឺណិតមួយដែលមានឈ្មោះថា .Mac ទៅជា MobileMe វិញ។
- ឆ្នាំ២០០៩ ប្រកាស iPhone 3GS, iPhone OS 3.0, MacBook Pro ថ្មីទំហំ ១៣អ៊ីញ, ១៥អ៊ីញ និង ១៧អ៊ីញ។
- ឆ្នាំ២០១០ ប្រកាស iPhone 4, ប្ដូរឈ្មោះពី iPhone OS ទៅជា iOS, iOS 4, FaceTime និងកម្មវិធី iMovie សម្រាប់ iPhone។
- ឆ្នាំ២០១១ ប្រកាស Mac OS X Lion និង iOS 5។
- ឆ្នាំ២០១២ គ្រោងធ្វើនៅមជ្ឈមណ្ឌល Moscone West ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកវេលាម៉ោង១០ព្រឹកថ្ងៃទី១១ខែមិថុនាខាងមុខនេះ។ Apple បានប្ដូរលក្ខខ័ណ្ឌអាយុសម្រាប់អ្នកចូលរួមក្នុងកម្មវិធីនេះពី ១៨ឆ្នាំមកនៅត្រឹម ១៣ឆ្នាំវិញ៕
Mouse មានតាំងពីពេលណា?
11:55 PM
G-Shop Online
សម្រាប់មនុស្សគ្រប់រូបដែលប្រើកុំព្យូទ័រ Desktop ជាធម្មតាត្រូវតែប្រើប្រាស់ Mouse ។ Mouse បានក្លាយជាវត្ថុមួយដ៏សំខាន់នៃបច្ចេកវិទ្យា ដែលយើងគិតថាមិនអាចអត់ថាបាន។ Mouse ត្រូវបានគេបង្កើតឡើងនៅឆ្នាំ ១៩៦៤ ហើយការបង្កើតជាលើកដំបូងនោះ Mouse គ្រាន់តែប្រអប់ឈើតូចមួយ ដែលមានតែប៊ូតុងតែមួយប៉ុណ្ណោះសម្រាប់ Click ។ បន្ទាប់មកទៀត ការរចនារូបរាងរបស់ Mouse មិនសូវជាផ្លាស់ប្ដូរប៉ុន្មាននោះទេ ប៉ុន្តែមានបែបបទស្រួលប្រើជាងមុន។
Douglas Engelbart ដែលធ្វើការនៅ វិទ្យាស្ថានស្រាវជ្រាវ Stanford គឺជាអ្នកបង្កើត Mouse កុំព្យូទ័រដំបូងគេបង្អស់ ដែលមើលទៅដូចជាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកប៉ុណ្ណោះ។ Douglas Engelbart បានប្រើប្រាស់កម្លាំងចិត្តដែលគាត់មាន ដើម្បីស្រាវជ្រាវទៅលើគម្រោងមួយ ដែលគាត់គិតថាពិតជាអាចបន្ថែមជំនួយនៃការគិតរបស់មនុស្ស។
នៅឆ្នាំ ១៩៧០ Engelbart និងប្រធានដឹកនាំវិស្វកររបស់គាត់ Bill English បានព្យាយាមស្វែងយល់ពី ” ការបង្ហាញ ទីតាំង x-y នៅលើប្រព័ន្ធអេក្រង់ ” ដែលត្រូវបានដាក់ឈ្មោះថា “Mouse” ព្រោះថាខ្សែដែលចេញពីក្រោយ “ Mouse ” ស្រដៀងទៅនឹងកន្ទុយកណ្ដុរពិត ប៉ុន្តែនៅពេលនោះកុំព្យូទ័រផ្ទាល់ខ្លួននៅមានតិចនៅឡើយ។ វិទ្យាស្ថានស្រាវជ្រាវ Standford បានផ្ដល់សិទ្ធិបង្កើត Mouse នេះទៅក្រុមហ៊ុន Apple ដោយទទួលបានទឹកប្រាក់មួយចំនួនតូចប្រហែលជា ៤ ម៉ឺន ដុល្លា ប៉ុន្តែ Engelbart មិនបានល្បីឈ្មោះដោយសារការបង្កើតរបស់គាត់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០០០ លោកបានទទួលមេដាយថ្នាក់ជាតិនៃបច្ចេកវិទ្យា ក្នុងការផលិត Mouse និងជួយអភិវឌ្ឍន៍ Hypertext ដែលសុទ្ធតែអាចជួយឲ្យអ្នកប្រើប្រាស់កាន់តែទូលំទួលាយជាងមុន៕
រូបរាង Mouse នាពេលបច្ចុប្បន្ន (រូបភាព៖ www.hltv.org)
CD មានអាយុប៉ុន្មានឆ្នាំហើយ?
11:51 PM
G-Shop Online
លោកអ្នកតែងធ្លាប់ប្រើ Disc ជានិច្ចកាលក្នុងការផ្ទេរទិន្នន័យ (Read/Write) ជាមួយកុំព្យូទ័រ, ម៉ាស៊ីនចាក់ឌីស (CD/VCD/DVD..player)។ ចុះប្រិយមិត្តបានដឹងទេថា តើនរណាជាអ្នកបង្កើត ហើយ បង្កើត CD នេះពីពេលណាមក?
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ Sony និង Philips សហការគ្នាផលិត CD ដំបូងគេនេះបានប្រារព្ធធ្វើពិធីគម្រប់ខួប ៣០ឆ្នាំដែលចាប់កំណើតដំបូងក្នុងថ្ងៃទី១ ខែតុលា ឆ្នាំ ១៩៨២។
Compact Disc ឬហៅកាត់ថា CD គឺជា optical disc ទំហំ 700MB ប្រើសម្រាប់រក្សាទុកទិន្នន័យ, បទចម្រៀង, វីដេអូ និងអាចបើកស្ដាប់បានតាម CD-ROM ឬ CD-RW, DVD-RW ឬ DVD-RW។ CD ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ តុលាឆ្នាំ១៩៨២ ដែលពេលនោះ Sony បានបង្ហាញម៉ាស៊ីនសម្រាប់ចាប់ស្ដាប់ជាមួយ Disc នេះមានឈ្មោះថា Sony CDP-101។
CD បង្កើតដំបូងមានអង្កត់ផ្ចិត ១,២៧ដេស៊ីមែត្រ (5 inches), បង្កើតពីសារធាតុប្លាស្ទិក និងអាចចាក់ស្ដាប់តន្ត្រីបានរយៈពេល ៧៤នាទី។ ក្រោយមកក្រុមហ៊ុនផលិតរថយន្តបានចាប់ផ្ដើមបំពាក់ CD player នេះទៅក្នុងតួមុខនៃរថយន្ត ជំនួសឲ្យម៉ាស៊ីនចាក់កាសែតវិញ ហើយនៅតាមផ្ទះក៏ចាប់ផ្ដើមមានម៉ាស៊ីនចាក់ថាស ដែលអាចចាក់ស្ដាប់បានជាមួយ CDs នេះជាបណ្ដើរៗរៀងមក។
តែមកដល់សម័យកាលបច្ចុប្បន្ននេះ CD ហាក់ដូចកំពុងបាត់បង់ប្រជាប្រិយភាពបណ្ដើរៗហើយ ព្រោះអ្នកប្រើប្រាស់ភាគច្រើនមិនសូវឃើញមានប្រើ CD ដូចពេលមុនៗទេ តែបែរឃើញមកប្រើជា MP3 Player, ម៉ាស៊ីនចាក់ឌីស ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដែលអាចប្រើជាមួយ Flash drive ទៅវិញ។ ប្រសិនជាដូចច្នេះមែន តើអនាគតរបស់ CD នឹងទៅជាយ៉ាងណា តើអាចបាត់មុខដូចជាកសែតចម្រៀងនាពេលបច្ចុប្បន្ននេះដែរឬទេ?
បន្តតាមដាន ព័ត៌មានបច្ចេកវិទ្យា ដទៃទៀតសូមចុចត្រង់នេះ…
ស្គាល់ក្រុមហ៊ុនផលិតហ្គេមតុក្កតាស៊ីផ្សិតដ៏ពេញនិយមកាលទសវត្សន៍ ៩០ ទេ?
11:47 PM
G-Shop Online
Nintendo Co., Ltd. ជាក្រុមហ៊ុនផលិតឧបករណ៍ និងវីដេអូហ្គេម ដែលរកចំណូលបានច្រើនជាងគេលើលោក មានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ មិត្តយុវវ័យប្រាកដជាមិនភ្លេចទេកាលអំឡុងទសវត្សន៍ ៩០ ហ្គេមតុក្កតាស៊ីផ្សិតដ៏ពេញនិយមសម្រាប់ក្មេងៗ ដែលប្រិយមិត្តមួយចំនួនធ្លាប់លេងកម្សាន្ត ក៏ជាស្នាដៃផលិតរបស់ក្រុមហ៊ុនផលិតហ្គេមដ៏ល្បី Nintendo នេះដែរ។
តើ Nintendo មានប្រវត្តិយ៉ាងណាខ្លះ មុនក្លាយជាក្រុមហ៊ុនផលិតហ្គេមកម្សាន្ត ដែលមានការទទួលស្គាល់ជុំវិញពិភពលោក សូម្បីនៅក្នុងប្រទេសកម្ពុជា។
Nintendo ដំបូងឡើយគឺជាក្រុមហ៊ុនផលិតហ្គេមបៀរ តែរហូតដល់ឆ្នាំ ១៩៦៣ ក្រុមហ៊ុនចាប់ពង្រីកខ្លួនទៅក្នុងវិស័យពាណិជ្ជកម្មតូចៗចំនួន ៣-៤ ផ្សេងទៀត ដូចជាក្រុមហ៊ុនរថយន្តឈ្នួល និងបើកសណ្ឋាគារជាដើម។ ក្រុមហ៊ុនជប៉ុនមួយនេះ បានចាប់កំណើតតាំងពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៨៨៩ ដែលបង្កើតដោយលោក Fusajiro Yamauchi។
ក្រោយមក Nintendo បានបោះបង់ជំនួញដែលពុំសូវកាកកបនេះ ហើយបែរទៅអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនផលិតវីដេអូហ្គេម ដែលពេលនោះក្រុមហ៊ុនចាប់មានឥទ្ធិពលខ្លាំងឡើងនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងជាក្រុមហ៊ុនដ៏ល្បីបំផុតឈរលំដាប់លេខ ៣ នៅជប៉ុន។ ជាក់ស្ដែងកាលពីនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០១២ របាយការណ៍លក់ផលិតផលហ្គេមរបស់ Nintendo ឃើញថាលក់បានជាង ៦៥១,៨លានគ្រឿង និង Software លក់បានរហូត ៤,០៨ពាន់លាន software ឯណោះ។
ប្រវត្តិ៖
- ចាប់ពីចុងឆ្នាំ ១៨៨៩ Nintendo ត្រូវបានគេស្គាល់ ជាក្រុមហ៊ុន Card Company ដែលពេលនោះមានឈ្មោះថា Nintendo Koppai។ ក្រុមហ៊ុននេះមានទីតាំងក្នុងទីក្រុង Kyoto ប្រទេសជប៉ុន។ អំឡុងពេលនោះ Nintendo Koppai បានយកចិត្តទុកដាក់លើការងារពាណិជ្ជកម្ម និងស្រូបយកទីផ្សារអ្នកលេងហ្គេមបៀយ៉ាងខ្លាំង។
- ចាប់ពីចុងឆ្នាំ ១៨៨៩ Nintendo ត្រូវបានគេស្គាល់ ជាក្រុមហ៊ុន Card Company ដែលពេលនោះមានឈ្មោះថា Nintendo Koppai។ ក្រុមហ៊ុននេះមានទីតាំងក្នុងទីក្រុង Kyoto ប្រទេសជប៉ុន។ អំឡុងពេលនោះ Nintendo Koppai បានយកចិត្តទុកដាក់លើការងារពាណិជ្ជកម្ម និងស្រូបយកទីផ្សារអ្នកលេងហ្គេមបៀយ៉ាងខ្លាំង។
ហ្គេមបៀមិនយូរប៉ុន្មានក៏ទទួលបានការពេញនិយមលេងយ៉ាងខ្លាំង ហើយលោក Fusajiro Yamauchi បានប្រមូលបុគ្គលិកបន្ថែមដើម្បីពង្រាយទៅក្នុងសង្វាក់ផលិតកម្មបៀផ្គត់ផ្គង់ឱ្យទាន់តម្រូវការ។
- នៅឆ្នាំ ១៩៥៦ ចៅប្រុសរបស់ Fusajiro Yamauchi ឈ្មោះ Hiroshi Yamauchi បានធ្វើដំណើរទៅកាន់ក្រុមហ៊ុនអាមេរិកមួយគឺ United States Playing Card Company ដែលល្បីល្បាញខាងផលិតហ្គេម គោលបំណងដើម្បីជជែកពិភាក្សាជាមួយអ្នកដឹងនាំក្នុងសង្វាក់ផលិតកម្មហ្គេម។ Hiroshi បានបានទទួលអារម្មណ៍ប្លែក មិននឹកស្មានដល់ថាក្រុមហ៊ុនដែលមានតែកូន Office តូចមួយសោះ មានឥទ្ធិពលទទួលបានការគាំទ្ររហូតក្លាយជា ក្រុមហ៊ុនផលិតហ្គេមដ៏ធំបំផុតលើពិភពលោកបាន។ នេះជាបទពិសោធន៍មួយដែល Hiroshi បានយកតម្រាប់តាម ក្នុងការកំណត់ទិសដៅជោគជ័យក្នុងមុខជំនួញខាងហ្គេមបៀរបស់ខ្លួន។
- ឆ្នាំ ១៩៦៣ Yamauchi បានផ្លាស់ប្ដូរឈ្មោះពី Nintendo Playing Card Co. Ltd. ទៅជា Nintendo Co., Ltd វិញ។ បន្ទាប់ពីនោះក្រុមហ៊ុនបានចាប់ផ្ដើមពង្រីកខ្លួនជាមួយបទពិសោធន៍លើជ្រុងពាណិជ្ជកម្មកាន់តែច្រើនឡើង។ នៅរវាងឆ្នាំ ១៩៦៣ ដល់ ១៩៦៨ Nintendo បានបង្កើតក្រុមហ៊ុនផ្ដល់សេវាកម្មរថយន្តឈ្នួលតាក់ស៊ី, បើកសណ្ឋាគារ Love, TV network, ចំណីអាហារ និងក្រុមហ៊ុន ៣-៤ ដែលលក់ផលិតផលផ្សេងៗទៀត។ ជាចុងក្រោយ រាល់មុខជំនួញទាំងប៉ុន្មាននេះ ហាក់មិនសមប្រកបទាល់តែសោះ។ ក្រោយមកក្រុមហ៊ុនបានលះបង់មុខជំនាញទាំងនេះ ដោយសារមានឱនភាពនៃការលក់រហូតប៉ះពាល់ដល់ចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុន។
-ឆ្នាំ ១៩៦៦ Nintendo បានងាកក្លាយខ្លួនជារោងចក្រផលិតប្រដាប់ក្មេងលេងទទួលបន្ទុកដោយក្រុមហ៊ុនជាចំណុះ Ultra Hand ដឹងនាំផលិតកម្មដោយលោក Gunpei Yokoi។ លោក Yokoi ត្រូវបានគេលើកលោកពីអ្នកមើលខុសត្រូវក្នុងការផលិតប្រដាប់ក្មេងលេងមកជា developer ខាងផលិតផលនៅផ្នែក “Nintendo Game”។ ពេលនោះ Nintendo បន្តផលិតប្រដាប់ក្មេងលេងបានកាន់ប្រសើរឡើង ក្នុងនោះរួមមានម៉ាស៊ីន Ultra Machine, Love Tester និង Kousenjuu។
- នៅឆ្នាំ ១៩៧៣ ក្រុមហ៊ុនផ្ដោតយកចិត្តទុកដាក់បង្កើតហ្គេមកម្សាន្តថ្មីមួយទៀតគឺ Laser Clay Shooting System ដោយប្រើបច្ចេកវិទ្យាពន្លឺនៅលើកាំភ្លើង។ មិនយូរប៉ុន្មានក្រុមហ៊ុនក៏ទទួលបានជោគជ័យលើឧបករណ៍នេះ រួចបន្តពង្រីកស៊េរីហ្គេម light gun machine បន្ថែម៣-៤ប្រភេទទៀត មានដូចជា Wild Gunman ជាដើម។
- នៅឆ្នាំ១៩៧៤៖ នេះជាពេលវេលាដែលគួរកត់សំគាល់បំផុត ព្រោះជាឆ្នាំនេះដែល Nintendo ចាប់ប្រលូកខ្លួនទៅក្នុងជំនួញវីដេអូហ្គេម។
- ឆ្នាំ ១៩៧៥ Nintendo បានចូលខ្លួនជាក្រុមហ៊ុនផលិតហ្គេមទូប្រភេទដាក់កាក់លេង ឬទិញពង់ដើម្បីលេងបាន (arcade game)។ ក្រុមហ៊ុនក៏នៅមានហ្គេមផ្សេង ៣-៤ប្រភេទ ដែលឌីហ្សាញដោយលោកអ្នកឌីហ្សាញដំបូងគេក្នុងជំនួញហ្គេមនេះគឺលោក Genyo Takeda។ នៅពេលនោះ Nintendo ជោគជ័យបានមួយកម្រិតហើយជាមួយជំនួញថ្មីថ្មោងនេះ ប៉ុន្តែកត្តាជួយរុញច្រានឱ្យក្រុមហ៊ុនកាន់តែជោគជ័យខ្លាំងជាងនេះទៀតនោះ ដោយសារមានលោក Shigeru Miyamoto បានផលិតហ្គេម Donkey Kong កាលពីឆ្នាំ១៩៨១។ ខណៈពេលនោះ Nintendo ទទួលជោគជ័យយ៉ាងខ្លាំងសម្បើម ដោយទទួលបានចំណូលយ៉ាងកាក់កបកើតចេញពីការលក់ហ្គេមល្បីៗដូចជា៖ Atari 2600, Intellivison និង ColecoVision។
- លុះដល់ឆ្នាំ ១៩៧៧ ក្រុមហ៊ុនអាចផលិត hardware ដោយខ្លួនឯងបាន។ Hardware ទាំងនោះរួមមាន៖ ឧបករណ៍ចាក់វីដេអូហ្គេមលេងបាននៅលើទូរទស្សន៍ (Game Console ប្រភេទ Color TV Game)។ ដោយសារជំនួញនេះទទួលបានជោគជ័យយ៉ាងខ្លាំង និងដើម្បីអភិវឌ្ឍវាឱ្យកាន់តែឈានទៅមុខទៀតនោះ Nintendo បានជួល developer ម្នាក់ឈ្មោះ Shigeru Miyamoto ឱ្យមកកាន់ផ្នែកឌីហ្សាញរូបរាងខាងក្រៅលើ Color TV Game console។ ក្រៅពីនេះ Miyamoto ក៏នៅមានតួនាទីក្នុងការ develop ស៊េរីវីដេអូហ្គេមថ្មីៗទៀតដែរ។
- ឆ្នាំ១៩៨០ Nintendo បានចេញឧបករណ៍សម្រាប់លេងហ្គេមដែលមានអេក្រង់ភ្ជាប់មកជាស្រេច (Game & Watch) បង្កើតដោយលោក Yokoi ដែលឧបករណ៍ទាំងនោះអាចបញ្ចូលប្រភេទហ្គេមផ្សេងៗគ្នាលេងបាន។ ចាប់ពីពេលនេះ Game & Watch ចាប់ស្ទុះប្រលូកចូលទីផ្សារហ្គេមដោយទទួលបានជោគជ័យយ៉ាងខ្លាំងចែកចាយជុំវិញពិភពលោក។
-ឆ្នាំ១៩៨៣ Nintendo បានបង្កើតស៊េរីឧបករណ៍ហ្គេមកាន់តែទំនើបដែលលេងបានដោយប្រើកាសែតហ្គេម (Famicom)។ នៅពេលនោះ Nintendo មានឈ្មោះថា Nintendo Entertainment System (NES)។
-ឆ្នាំ១៩៨៣ ក្រុមហ៊ុនចាប់ប្រើស្លាកសញ្ញា (Logo) ដែលមានខ្សែបន្ទាត់រាងពងក្រពើព័ទ្ធជុំវិញអក្សរ Nintendo ជាពណ៌ក្រហម។
- ឆ្នាំ១៩៨៥ Nintendo បានចេញវីដេអូហ្គេម Super Mario Bros ដែលគេតែងហៅថា “តុក្កតាស៊ីផ្សិត”។ មិនគួរឱ្យជឿ Super Mario បានលើកស្ទួយក្រុមហ៊ុនយ៉ាងខ្លាំងដែលមានតួលេខលក់បានយ៉ាងខ្ពស់បំផុត។
- នៅឆ្នាំ១៩៨៩ បន្ទាប់ពីជោគជ័យលើ Game & Watch ហើយលោក Yokoi បានបន្តអភិវឌ្ឍប្រភេទហ្គេមផ្សេងៗទៀតដូចជា៖ Game Boy និងឧបករណ៍ហ្គេម handheld game console ផ្សេងៗ។ នៅពេលនោះប្រភេទឧបករណ៍ហ្គេមទាំងពីរនេះ ក៏ទទួលបានជោគជ័យក្នុងការលក់យ៉ាងខ្លាំងសម្បើមផងដែរ។ រយៈពេលជោគជ័យនៃប្រភេទហ្គេមទាំងពីរនេះមានឥទ្ធិពលរហូតជាង ១ទសវត្សន៍ឯណោះ។
ក្រោយមកទៀត Nintendo បន្តអភិវឌ្ឍបន្ថែមដោយធ្វើកំណែប្រែនៅពី Game Boy ក្លាយជា Game Boy Pocket, Game Boy Light និង Game Boy Color ដោយមានរូបមន្តថ្មីពីលើ Game Boy ស៊េរីមុនបន្តិចបន្តួចប៉ុណ្ណោះ។ តមកទៀតលោក Gunpei Yokoi បានឌីហ្សាញប្រភេទហ្គេមថ្មីមួយទៀតនោះគឺ Virtual Boy។ លើកនេះសមិទ្ធផលទទួលបានពុំសមដូចចិត្តនោះទេ ពោលគឺការលក់មានកម្រិតទាប ដោយសារតែគុណភាពហ្គេមព្រមជាមួយក្រាហ្វិកនៅមានកម្រិត។ គ្រានោះលក់ Yokoi បានចូលនិវត្តន៍ឈប់ប្រលូករឿងរ៉ាវនៅក្នុងក្រុមហ៊ុន។
ដំណាក់កាលនោះជាពេលវេលាប្រកួតប្រជែងទីផ្សារឧបករណ៍ហ្គេមយ៉ាងខ្លាំងមួយ ព្រោះមានក្រុមហ៊ុនជាគូប្រជែងខ្លាំងៗដូចជា Sony និង Sega។
- មកដល់ឆ្នាំ ១៩៩៦ Nintendo បានចេញប្រភេទហ្គេមថ្មីមួយទៀតគឺ Nintendo 64 ដែលបានបំពាក់ក្រាហ្វិក 3D ហើយអាចលេងម្ដងច្រើនគ្នាបានរហូត៤នាក់។ ហ្គេមនេះប្រើ analog stick សម្រាប់បញ្ជាទិស។ បន្ទាប់មកក្រុមហ៊ុនចេញឧបករណ៍ហ្គេមថ្មីមួយប្រភេទទៀតគឺ Rumble Pak ដើម្បីកែលំអបន្ថែមលើ Nintendo 64 ឱ្យមានលក្ខណៈកាន់តែល្អប្រសើរបំពេញតាមតម្រូវការអ្នកលេង។
- ឆ្នាំ២០០១ Nintendo ចាប់បង្កើតឧបករណ៍ហ្គេមដែលប្រើជាមួយបន្ទះស៊ីឌីជំនួសកាសែត cartridgesឈ្មោះថា GameCube។ ការលក់ទទួលបានជោគជ័យគ្រាន់បើដែរ តែនៅមានគូប្រជែង PlayStation 2។ ខណៈ នោះក្រុមហ៊ុនបានចេញប្រភេទ Game Boy ថ្មីមួយទៀតឈ្មោះថា Game Boy Advance។
- នៅឆ្នាំ២០០៤ Nintendo ចោលស៊េរី Game Boy ដោយងាកមកផលិតឧបករណ៍ហ្គេមថ្មីឈ្មោះជាខ្សែស្រលាយ Nintendo DS វិញ។ ឧបករណ៍ហ្គេមស៊េរីថ្មីនេះមានអេក្រង់ភ្លោះប្រើ touchscreen និងមានបាសសំឡេង។ ក្រោយមកចេញស៊េរីថ្មីបន្តទៀតគឺ Nintendo DSi, Nintendo DSi XL, Nintendo 3DS ជាមួយអេក្រង់ធំជាងមុន។
-នៅឆ្នាំ២០១២ខែសីហា Nintendo បានអភិវឌ្ឍឧបករណ៍ហ្គេមប្រភេទថ្មីបន្តលើស៊េរីមុនៗនោះគឺ Nintendo 3DS XL ដែលស៊េរីថ្មីនេះកាន់តែទំនើបមានអេក្រង់ធំជាងមុនរហូត ៩០% ហើយអាចប្រើជាមួយមេម៉ូរីប្រភេទ SD card បានទំហំ 4GB និងថ្មមានអាយុកាលបានវែងជាងមុន។
នៅឆ្នាំដដែលនេះក្រុមហ៊ុនបានចេញស៊េរីឧបករណ៍ហ្គេមថ្មីមួយទៀតនោះគឺ Wii។ Wii បានប្រើបច្ចេកវិទ្យា motion sensing controller សម្រាប់បញ្ជា។ នេះជាឆ្នាំដែលស្លាកសញ្ញារបស់ Nintendo ផ្លាស់ប្ដូរមុខមាត់ថ្មីម្ដងទៀតហើយ ដែលប្រែពីពណ៌ក្រហមទៅជាពណ៌ប្រផេះវិញ។ ឆ្នាំដដែលក្រុមហ៊ុនបន្តចេញឧបករណ៍ហ្គេមថ្មីមួយទៀតគឺ Wii U។ Wii U ប្រើបច្ចេកវិទ្យា touchscreen សម្រាប់បញ្ជា (touch screen controller) និងមាន២ជំនាន់ផ្សេងគ្នារួមមាន Basic និង Deluxe។ ប្រភេទឧបករណ៍ហ្គេមចេញថ្មីទាំងនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃ។

