
ប្រសិនបើយើងចង់បានប៊ូតុង ដែលមានភាពស្រស់ស្អាត និង ទាក់ទាញនោះ នៅក្នុងកម្មវិធី Microsoft Access អាចឲ្យយើងច្នៃធ្វើជាប៊ូតុងជារូបភាពបាន ទៅតាមដែលយើងចង់បាន។
នៅខាងក្រោមនេះ ពួកយើងនឹងបង្ហាញពីវិធីសាស្រ្ត នៃការធ្វើប៊ូតុងជារូបភាព ដើម្បីយកទៅប្រើក្នុង គម្រោងផ្សេងៗ។
១. មុនដំបូង យើងត្រូវរចនារូបភាព ដែលសម្រាប់យកមកធ្វើជាប៊ូតុងជាមុនសិន ដោយយើងរចនារូបភាពពីរ គឺទី១ ប៊ូតុងធម្មតា និង ទី២ជាប៊ូតុងនៅពេលដែលយើង យក mouse ដាក់ពីលើ។ ខាងក្រោមនេះ គឺជាប៊ូតុងដែលយើងបានរចនា ដើម្បីធ្វើការបង្ហាញ។
២. បន្ទាប់មកបើកកម្មវិធី Microsoft Access និង បង្កើត database មួយ រួចយើងបង្កើត form ។ បន្ទាប់មកយើងយក control មួយដែលមានឈ្មោះថា Image មកគូសលើ form របស់យើង។
នៅពេលដែលយើងយកវាមកគូសលើ...